Selena Gomez ឱប​ថើប​ស្និទ្ធ​ស្នាល​ជាមួយ​តួ​ប្រុស​ក្នុង​វីដេអូ​ចម្រៀង​ថ្មី

Selena Gomez ឱប​ថើប​ស្និទ្ធ​ស្នាល​ជាមួយ​តួ​ប្រុស​ក្នុង​វីដេអូ​ចម្រៀង​ថ្មី

មុន​នេះ​បន្តិច តារា​ចម្រៀង​ពេញ​និយម​ក្នុង​ស្រទាប់​យុវវ័យ Selena Gomez ទើប​តែ​បញ្ចេញ​វីដេអូ​ចម្រៀង​ថ្មី​របស់​ខ្លួន​មាន​ចំណង​ជើង​ថា “Hands to Myself”។

 

Selena Gomez ឱប​ថើប​ស្និទ្ធ​ស្នាល​ជាមួយ​តួ​ប្រុស​ក្នុង​វីដេអូ​ចម្រៀង​ថ្មី

ចាប់​តាំង​ពី​សប្ដាហ៍​មុន​តារា​ចម្រៀង​អាមេរិក Selena Gomez បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក​គាំទ្រ​ពេល​បញ្ចេញ teaser សម្រាប់​​បទ​ថ្មី​របស់​ខ្លួន។ មក​ដល់​ពេល​នេះ ​បទ “Hands to Myself” ​ចេញ​​ជា​វីដេអូ​ពេញ​លេញ​ហើយ។ គ្រាន់​តែ​ចាប់​ផ្ដើម​វីដេអូ​ភ្លាម​តារា​ចម្រៀង​វ៍យ ២៣ ឆ្នាំ​បាន​ដោះ​អស់​សំលៀក​បំពាក់​ហើយ​ឱប​ថើប​យ៉ាង​ស្និទ្ធស្នាល​ជាមួយ​តួ​ប្រុស​ដែល​សម្ដែង​ដោយ​តារា​ម៉ូដែល Christopher Mason។

 

Selena Gomez ឱប​ថើប​ស្និទ្ធ​ស្នាល​ជាមួយ​តួ​ប្រុស​ក្នុង​វីដេអូ​ចម្រៀង​ថ្មី

យ៉ាងណាក៏ដោយ ចុង​បញ្ចប់​នៃ​វីដេអូ​នេះ​មិន​ចប់​ដោយ​សុភមង្គល​នោះ​ទេ​ដោយ​សារ​តែ​អតីត​តារា​របស់ Disney ត្រូវ​ប៉ូលិស​ចាប់​ព្រោះ​​នាង​បាន​លួច​ចូល​ផ្ទះ​របស់​បុរស​ម្នាក់​នេះ។ និយាយរួម គឺ​នាង​បានលួច​តាមដាន​​បុរស​ម្នាក់​នេះ​ជា​យូរ​មក​ហើយ។

 

“Hands to Myself” គឺ​ជា​បទ​ចម្រៀង​ទោល​ទី ៣ ពី​អាល់ប៊ុម “Revival” របស់ Selena Gomez៕

ចុចអាន៖សមាជិក One Direction ​សារភាព​ថា​ចង់​រៀបការ​ជាមួយ Selena Gomez

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖mirror