រ៉ុកកែត​របស់​ក្រុមហ៊ុន​ SpaceX ​ចុះ​ចត​ដោយ​ជោគជ័យ​បន្ទាប់​ពី​បាន​បង្ហោះ​ទៅ​ក្នុង​​អាកាស

រ៉ុកកែត​របស់​ក្រុមហ៊ុន​ SpaceX ​ចុះ​ចត​ដោយ​ជោគជ័យ​បន្ទាប់​ពី​បាន​បង្ហោះ​ទៅ​ក្នុង​​អាកាស

​​​​​​​​​​​​​​​រ៉ុកកែត​ Falcon 9 របស់​ក្រុមហ៊ុន​ SpaceX បាន​ធ្វើ​ការ​ចុះ​ចត​នៅ​ក្នុង​តំបន់​ Cape Canaveral នៃ​រដ្ឋ​ California ​ដោយ​ជោគជ័យ​ បន្ទាប់​ពី​គេ​បាន​បាញ់​បង្ហោះ​វា​ចូល​ទៅ​ក្នុង​អវកាស​រួច​ត្រឡប់​មក​ផែន​ដី​វិញ។

 

រ៉ុកកែត​របស់​ក្រុមហ៊ុន​ SpaceX ​ចុះ​ចត​ដោយ​ជោគជ័យ​បន្ទាប់​ពី​បាន​បង្ហោះ​ទៅ​ក្នុង​​អាកាស

 

នេះ​ជា​លើក​ទី​មួយ​ដែល​​ការ​បង្ហោះ​រ៉ុកកែត​​របស់​ក្រុមហ៊ុន​មហាសេដ្ឋី​អាមេរិក​ លោក​ Elon Musk ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​​​ធ្លាប់​បាន​បង្ហោះ​កាល​ពី​ខែ​មិថុនា​ម្ដង​ដែរ ​ប៉ុន្តែ​​បរាជ័យ​ដោយ​សារ​រ៉ុកកែត​បាន​ផ្ទុះ​នៅ​លំហអាកាស។ ឥឡូវ​នេះ​បេសកកម្ម​ បង្ហោះ​ហើយ​វិល​ត្រឡប់​មក​វិញ​នេះ​ បាន​បង្កើត​ជា​ប្រវត្តិសាស្ត្រ​មួយ​ព្រោះ​​មិន​ធ្លាប់​មាន​ក្រុមហ៊ុន​ណា​ ធ្វើ​ការ​ចុះ​ចត​រ៉ុកកែត​ដែល​បង្ហោះ​ចូល​ជ្រៅ​ក្នុង​អវកាស​​បាន​ដោយ​ជោគ​ជ័យ​ដូច​នេះ​ទេ។

 

រ៉ុកកែត​របស់​ក្រុមហ៊ុន​ SpaceX ​ចុះ​ចត​ដោយ​ជោគជ័យ​បន្ទាប់​ពី​បាន​បង្ហោះ​ទៅ​ក្នុង​​អាកាស

 

​​​សព្វ​ថ្ងៃ​នេះ​ រ៉ុកកែត​ដែល​បាន​បង្ហោះ​ចូល​ក្នុង​​គន្លង​គោចរ​​ បើ​មិន​ត្រូវ​​រង​ការ​ខូច​ខាត​ទេ​ ក៏​​មាន​បញ្ហា​បាត់​​មុខ​​សញ្ញា​ដែរ។ នេះ​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​បេសកកម្ម​លំហ​អាកាស​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ ព្រោះ​គេ​ត្រូវ​ផលិត​រ៉ុកកែត​ថ្មី​​មួយ​ សម្រាប់​ការ​បង្ហោះ​​មួយ​លើក​ៗ។ ដោយ​ឡែក​ចំពោះ​រ៉ុកកែត​ Falcon 9 ​របស់​ក្រុមហ៊ុន​ SpaceX នេះ​អាច​ធ្វើ​ការ​ប្រើ​ប្រាស់​ឡើង​វិញ​បាន​ ​ព្រោះ​វា​អាច​ចុះ​ចត​បាន​ដោយ​ជោគជ័យ​បន្ទាប់​ពី​បាន​បង្ហោះ​ទៅ​ក្នុង​អាកាស ហើយ​មិន​មាន​រង​ការ​ខូច​ខាត​អ្វី​នោះ​ទេ។

 

 

លោក​ Elon Musk នាយកប្រតិបត្តិ​ក្រុមហ៊ុន​ SpaceX បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា​ រ៉ុកកែត​ Falcon 9 នេះ​ចំណាយ​ទឹក​ប្រាក់​១៦​លាន​ដុល្លារ​ដើម្បី​ផលិត​ឡើង​ ហើយ​២០​ម៉ឺន​ដុល្លារ​ត្រូវ​ចំណាយ​លើ​ប្រេង​ឥន្ធនៈ។

 

គួរ​បញ្ជាក់​ថា​ គោល​បំណង​នៃ​ការ​បង្ហោះ​គ្រាប់​រ៉ុកកែត​នេះ​ គឺ​ដើម្បី​​ពង្រាយ​ផ្កាយ​រណប​ ORBCOMM ចំនួន​១១ចូល​ទៅ​ក្នុង​​គន្លង​គោចរ៕

 

ខាង​ក្រោម​ជា​វីដេអូ​បង្ហាញ​ពី​ដំណើរ​ការ​បង្ហោះ​រ៉ុកកែត​ Falcon 9 និង​ការ​ពង្រាយផ្កាយរណប៖

 

​​​​​​​

 

ចុច​អាន៖ ភព​ចំនួន​៥​ ដែល​​មាន​​លក្ខណៈ​ស្រដៀង​នឹង​​ភព​​ផែន​ដី

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TheVerge​