អ្នកវិទ្យាសាស្ត្រ កំពុងតាមដាន ទន្លេហូរកាត់ក្រោម ផែនទឹកកកនៅ ហ្គ្រីនឡេនដ៍

ឡុងដ៍៖ ក្រុមអ្នកវិទ្យាសាស្រ្ត បាននិយាយថា ឧបករណ៍តាមដាន ដោយប្រើប្រាស់ ឧស្ម័ន សិប្បនិម្មិត បុកចូលទៅ ក្នុងទឹក  ដែលស្ថិតនៅផ្ទៃខាងក្រោម នៃផែនទឹកកកកោះ ហ្គ្រីនឡេនដ៍ បានបង្ហាញថា នៅក្រោមផែនទឹកកកនេះ មានបណ្តាញទន្លេជាច្រើន ខ្សែកំពុងតែហូរ នៅខាង ក្រោមផែនទឹកកកដ៏ធំមហិមា របស់ផែនដី ស្ថិតនៅប៉ូល ខាងជើងមួយនេះ។ នេះបើយោង តាមទីភ្នាក់ងារព័ត៌មានវិទ្យាសាស្រ្តចេញផ្សាយនៅថ្ងៃអង្គារ ទី ២២ ខែធ្នូ ឆ្នាំ ២០១៥។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការរកឃើញនៃខ្សែទឹកហូរ នៅក្រោមផែនទឹកកកដ៏ធំ សំបើមនេះ ប្រហែល ជាអាច បង្ហាញភស្តុតាងអំពី ភាពផ្លាស់ប្តូរ របស់តំបន់ទឹកកកដ៏ធំមហិមា ហ្គ្រីនឡេនដ៍ និង អង់តាក់ទិច ដោយសារ ការប្រែប្រួល នៃអាកាសធាតុពិភពលោក ហើយវា ប្រហែលជាអាចទាក់ទងជាមួយនឹងមូលហេតុ នៃការកើនឡើង កម្ពស់របស់ទឹកសមុទ្រ។

លោក Jemma Wadham ដែលជាអ្នកដឹកនាំការសិក្សានៅមហាវិទ្យាល័យ ប្រីស្តូល ចក្រភព អង់គ្លេសបាននិយាយ ថាៈ "មុនពេលដែលពួកយើងចាប់ផ្តើមគំរោងការនេះកាលពី៥ឆ្នាំមុន គ្មាននរណាបានដឹងច្បាស់ទេ ថា មូលហេតុអ្វី ដែលនាំឲ្យមានទឹកកកជាច្រើន នៅខាងក្រោម ផែនទឹកកកនេះ រលាយ និង ហូរក្លាយជាដងទន្លេឆ្វាត់ឆ្វែង។"
បន្ថែមទៀតក្រុមអ្នកស្រាវជ្រាវបាននិយាយថា លទ្ធផលនៃការសិក្សានេះ នឹងត្រូវដាក់ទៅក្នុង កុំព្យូទ័រសម្រាប់ ធ្វើការព្យាករណ៍ អំពីចលនាផ្លាស់ប្តូរផែនទឹកកក ដែលត្រូវបានប្រែប្រួល ដោយសារការកើនឡើង នៃកំដៅ ភពផែនដី តែម្តង៕

អ្នកវិទ្យាសាស្ត្រ កំពុងតាមដាន ទន្លេហូរកាត់ក្រោម ផែនទឹកកកនៅ ហ្គ្រីនឡេនដ៍