​ព្រះសង្ឃ​ចំនួន ២២​អង្គ មាន​អាកា​រៈ​រាគ​ក្អួត បន្ទាប់ពី​ឆាន់​ផ្លែ​ឪឡឹក​ទុំ​

បាត់ដំបង​: លោក​វរសេនីយ៍ទោ គិត ហ៊ាង អធិការនគរបាល ស្រុក​មោងឫស្សី បានអោយដឹងថា នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង ១១​និង​០៥​នាទី​ព្រឹក  មាន​ករណី​ពុល​ចំណីអាហារ (​ផ្លែ​ឪឡឹក​ទុំ​) នៅ​វត្ត​ទីឃ​វនា​រាម ហៅ​វត្ត​កូន​ខ្លុង ស្ថិតក្នុង​ភូមិ​ព្រៃ​ដំរី ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី បណ្តាល​ព្រះសង្ឃ​ចំនួន ២២ អង្គ មាន​អាកា​រៈ​រាគ​ក្អួត​។

​លោក​អធិការ បាន​អោយដឹងទៀតថា មុនពេល​កើតហេតុ មាន​ដូនជី តាជី​ជាច្រើន​នាក់ ដែលមាន​សទ្ធា​ជ្រះថ្លា ក្នុង​វិស័យ​ព្រះពុទ្ធសាសនា បាន​ទិញ​ផ្លែ​ឪឡឹក​ទុំ ពី​ផ្សារ​ខ្លះ គោយន្ត​ដឹក​លក់​ខ្លះ និង​តាម​ឡាន​ដឹក​លក់​ខ្លះ យកទៅ​ប្រគេន​ព្រះសង្ឃ ដែល​គង់នៅ​វត្ត​ទីឃ​វនា​រាម ហៅ​វត្ត​កូន​ខ្លុង យកទៅ​ឆាន់ ។​
 
​លុះដល់​វេលា​ម៉ោង ៥​និង​២០​នាទី​ល្ងាច ខណៈដែល​លោកសង្ឃ​ចំនួន ២២​អង្គ​បាន​ឆាន់​ផ្លែ​ឪឡឹក​ទុំ​រួច ស្រាប់​តែមាន​អាកា​រៈ​រាគ​ក្អួត ជា​បន្តបន្ទាប់ ដែល​​សង្ស័យថា ពុល​ផ្លែ​ឪឡឹក​ទុំ​។​

​ក្រោយពី​កើតហេតុ​ភ្លាម ព្រះសង្ឃ​ទាំង​២២​អង្គ បាន​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ក្នុងនោះ​ព្រះសង្ឃ ១៦​អង្គ បាន​ធូ​ស្រាល និង​៦​អង្គ មាន​សភាព​ធ្ងន់ធ្ងរ​កំពុង​សម្រាក​ព្យាបាល ។ បច្ចុប្បន្ន សមត្ថកិច្ច កំពុង​ស្រាវជ្រាវ​បន្ត ដើម្បី​រក​ប្រភព​នៃ​ការបង្ក​ហេតុ ៕V/S​

​ព្រះសង្ឃ​ចំនួន ២២​អង្គ មាន​អាកា​រៈ​រាគ​ក្អួត បន្ទាប់ពី​ឆាន់​ផ្លែ​ឪឡឹក​ទុំ​

​ព្រះសង្ឃ​ចំនួន ២២​អង្គ មាន​អាកា​រៈ​រាគ​ក្អួត បន្ទាប់ពី​ឆាន់​ផ្លែ​ឪឡឹក​ទុំ​