​ប្រទះឃើញ​យុវជន​ម្នាក់​ចង​.​ក សម្លាប់ខ្លួន នៅផ្ទះ​សំណាក់ «​ចាន់ ហេង​»

ភ្នំពេញ: គេ​បាន​ប្រទះឃើញ​យុវជន​ម្នាក់​ចង​.​ក សម្លាប់ខ្លួន នៅផ្ទះ​សំណាក់ «​ចាន់ ហេង​» ដោយ​មិនដឹង​មូលហេតុ​។ ការប្រទះឃើញ និង​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១ និង​៣០​នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ នៅក្នុង​បន្ទប់​លេខ​២០១ ជាន់​ទី​២ ក្នុងផ្ទះ​សំណាក់ «​ចាន់ ហេង​» ដែលមាន​ទីតាំង​ផ្ទះ​លេខ​៣៣ ផ្លូវ​៨១ ភូមិ​៧ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ ។​

​យុវជន​ដែល​បាន​ចងក​សម្លាប់ខ្លួន ដោយ​មិនដឹង​មូលហេតុ​នេះ ត្រូវបាន​ស្គាល់​ថា ឈ្មោះ ម៉េង អាយុ​ប្រហែល​២៥​ឆ្នាំ ។ ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ បាន​ចុះមក​អន្តរាគមន៍ ដែល​ខណៈ​ពេលនេះ មិនទាន់​ដឹង​ពី មូលហេតុ​នោះទេ ដោយ​សមត្ថកិច្ច​ជំនាញ កំពុង​ធ្វើ​កោសល្យវិច័យ ៕V​/S

​ប្រទះឃើញ​យុវជន​ម្នាក់​ចង​.​ក សម្លាប់ខ្លួន នៅផ្ទះ​សំណាក់ «​ចាន់ ហេង​»