​សហគមន៍​មូលនិធិ​នគរ​កាយ វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា បន្តសកម្មភាព​មនុស្ស​ធម៌ ដល់​ជនរងគ្រោះ ដោយ​អគ្គិភ័យ​

ភ្នំពេញ: សហគមន៍​មូលនិធិ​នគរ​កាយ វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា ដឹកនាំ​ដោយ ព្រះ​តេជគុណ សុវណ្ណ​ជោតិ បណ្ឌិត ខឹម សម្បត្តិ ជា​ព្រះប្រធាន និង​អនុសាខា​កាកបាទក្រហម​ខណ្ឌឫស្សីកែវ ដឹកនាំ​ដោយ លោក ជា ពិសី អនុប្រធាន​កាកបាទក្រហម​ខណ្ឌ និង​មន្ត្រី​កាកបាទក្រហម​ខណ្ឌ លោក​ចៅសង្កាត់​សង្កាត់ និង​ភូមិ បាន​នាំយក​អំណោយ​របស់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​រួមជាមួយ អំណោយ​របស់​សហគម​ន៍​មូលនិធិ​នគរ​កាយ​វត្ត ព្រះពុទ្ធសាសនា​កម្ពុជា ទៅ​ចែកជូន​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​អគ្គិភ័យ កាលពី​រសៀល​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៥​នេះ ស្ថិតនៅ​ក្នុងភូមិ​បឹង​សាឡាង សង្កាត់​-​ខណ្ឌឫស្សីកែវ​។​

​ពិធី​នេះ​ចែក​អំណោយ ធ្វើឡើង កាលពី​រសៀល​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ទីតាំង​ដែល​រងគ្រោះ​ដោយ​អគ្គិភ័យ ស្ថិតនៅ​ក្នុងភូមិ​បឹង​សាឡាង សង្កាត់​- ខណ្ឌឫស្សីកែវ​។​

​ជាមួយគ្នា​នោះដែរ ព្រះ​តេជគុណ សុវណ្ណ​ជោតិ បណ្ឌិត ខឹម សម្បត្តិ មាន​សង្ឃដីកា​ថា កន្លងមក ក៏ដូចជា​បច្ចុប្បន្ន សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា ដែលមាន​ព្រះអង្គ ជា​ព្រះប្រធាន តែងតែបាន​កៀរគរ​រក​ជំនួយ​ផ្សេងៗ ពី​សប្បុរសជន​នានា ទាំង​ក្នុង និង​ក្រៅប្រទេស និង​តាម​ទី​វត្ត​អារាម​នានា ដើម្បី​បម្រើ​សកម្មភាព​មនុស្សធម៌ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​កាកបាទក្រហម​កម្ពុជា សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ និង​អនុសាខា​កាកបាទក្រហម​ខណ្ឌ​ផ្សេងៗ ដើម្បី​ជូន​ជន​ងាយ​រងគ្រោះ​ផ្សេងៗ​ជាច្រើន​ទៀត​។​

​អំណោយ​ដែល​នាំមក​ចែកជូន នា​រសៀល​នេះ សម្រាប់​ម្ចាស់ផ្ទះ​ចំនួន​៣​គ្រួសារ ក្នុង​មួយ​គ្រួសារៗ ទទួលបាន​អង្ករ ៧៥ គីឡូក្រាម គ្រឿងឧបភោគ បរិភោគ និង​ថវិកា ១០ ម៉ឺន​រៀល ក្នុងនោះ​ថវិកា​របស់ ព្រះ​តេជគុណ ខឹម សម្បត្តិ ៥​ម៉ឺន​រៀល និង​អនុសាខា​កាកបាទក្រហម ៥ ម៉ឺន​រៀល​។​

​ដោយឡែក ៧ គ្រួសារ​ទៀត មួយ​គ្រួសារៗ ទទួលបាន​អង្ករ ៥០ គីឡូក្រាម សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និង​ថវិកា ១០ ម៉ឺន​រៀល​ដែរ​៕V/S