​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ ញៀន​ល្បែងស៊ីសង​៩​នាក់ នៅ​សៀមរាប​

​សៀមរាប: នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង​៣ និង​៣០​នាទី រសៀល នគរបាល​ព្រហ្មទណ្ ឌកំ​រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តសៀមរាប បាន​ឃាត់ខ្លួន​ជនសង្ស័យ ញៀន​ល្បែងស៊ីសង ៩​នាក់  (​ប្រុស​១​នាក់​) នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ។

​លោក​វរសេនីយ៍ឯក ភឹង ចិន្ដា​រ៉េត នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តសៀមរាប បានអោយដឹងថា ម្ចាស់ផ្ទះ​ដែល​បើក​ល្បែងស៊ីសង​នោះ ឈ្មោះ ព្រិ​ន សារឿន ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ទីលំនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ។

​លោក​បាន​និយាយថា លោក​បាន​ចាត់​អោយ​លោក​វរសេនីយ៍ត្រី ហុង ប៊ុន​ហាវ នាយរង​ការិយាល័យ ដឹកនាំ​កម្លាំង ចុះ​ស៊ើបអង្កេត និង​ស្រាវជ្រាវ ក្រោយពី​បានទទួល​ដំណឹង​ពី ប្រជាពលរដ្ឋ បាន​រាយការណ៍​មក​ថា នៅក្នុង​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប មាន​ករណី​ល្បែងស៊ីសង​ដូចជា​បៀរ ខ្លា​ឃ្លោក​។ ភ្លាមៗ​នោះ កម្លាំង​របស់លោក បាន​ចុះទៅ​ស្រាវជ្រាវ ហើយ​បានឃើញ​សកម្មភាព ដូច​បាន​រាយការណ៍​ពិតមែន និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៩​នាក់ (​ប្រុស​១​នាក់​) ហើយ​បាន​នាំខ្លួន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ​។ ចំណែក​សម្ភារៈ​ដកហូត​ពី​កន្លែង​លេងល្បែង​បៀរ​ចំនួន​២​វង់ និង​ខ្លា​ឃ្លោក​ចំនួន​១​វង់ មាន​បៀរ​ចំនួន​៥​ហ៊ូរ (​ប្រអប់​) ខ្លា​ឃ្លោក​ចំនួន​៣​គ្រាប់ និង​របស់របរ​មួយចំនួនទៀត​។​

​ក្រោយពី​ធ្វើការ​សាកសួរ កម្លាំង​សមត្ថកិច្ច យល់ឃើញថា ជនសង្ស័យ (​ម្ចាស់ផ្ទះ​ដែល​បើក​ល្បែងស៊ីសង​នោះ​) មាន​កូនតូច​នៅក្នុង​ដៃ និង​មាន​ផ្ទៃពោះ​ផង​នោះ សមត្ថកិច្ច​បានស្នើ​សុំ​យោបល់​ពី​លោក​ព្រះរាជអាជ្ញា និង​ធ្វើ​ការអប់រំ បញ្ឈប់​អោយ​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ នៅពេលដែល​វិលត្រឡប់​ទៅផ្ទះ​វិញ ៕V/S​

​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ ញៀន​ល្បែងស៊ីសង​៩​នាក់ នៅ​សៀមរាប​

​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ ញៀន​ល្បែងស៊ីសង​៩​នាក់ នៅ​សៀមរាប​

​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ ញៀន​ល្បែងស៊ីសង​៩​នាក់ នៅ​សៀមរាប​

​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ ញៀន​ល្បែងស៊ីសង​៩​នាក់ នៅ​សៀមរាប​