​នគរបាល​ខណ្ឌចំការមន បង្ហាញ​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស ១០​នាក់ មុន​បញ្ជូនទៅ​តុលាការ​

ភ្នំពេញ: នា​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ នៅ​អធិការនគរបាល ខណ្ឌចំការមន  បានធ្វើ​ស​ន្នី​សិទ​កាសែត បង្ហាញ​មុខសញ្ញា​ក្រុមចោរប្លន់ ឆក់ លួច រំលោភ និង​ក្មេង​ទំនើង​ចំនួន ១០​នាក់ ក្រោយពី​ការបង្ក្រាប​បាន មុន​បញ្ជូនទៅ​សាលាដំបូង រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​។​

​ក្នុងនោះ ករណី​លួច​មាន​ស្ថាន​ទំងន់ទោស (​វាយ​ប្លន់​យក​ម៉ូតូ​) កាលពី​វេលា​ម៉ោង ១២​និង​២០​នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ផ្លូវ ៤៣២ កែង​ផ្លូវ ២៧១ ភូមិ​១ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​។ ជនសង្ស័យ​ទាំងអស់ រួមមាន ទី​១.​ឈ្មោះ ស៊ុន តាស ភេទ​ប្រុស អាយុ​២២ ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រៃ​ទីទុយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ  មុខរបរ​ព្រូឡាន (​កាន់កាប់​អាវុធ​គ្មាន​ច្បាប់​អនុញ្ញាត ដំបង​)​។ ទី​២. ឈ្មោះ ព្រាប សៃ​ធូ ភេទ​ប្រុស អាយុ​២០ ឆ្នាំ  ស្នាក់នៅ​ឃ្លាំង​ម្សៅ​មី សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ មុខរបរ ព្រូឡាន (​កាន់កាប់​អាវុធ គ្មាន​ច្បាប់​អនុញ្ញាត ខ្សែក្រវាត់​)​។ ទី​៣. ឈ្មោះ ខៀវ ចិន្ដា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​២៣០ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក មុខរបរ​គ្មាន (​វាយ​ប្លន់​យក​ម៉ូតូ​)​។ ទី​៤. ឈ្មោះ ហ៊ឹម សុខ​លាង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ទួល​ចិន ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ មុខរបរ​គ្មាន (​វាយ​ប្លន់​យក​ម៉ូតូ​)​។ ទី​៥.​ឈ្មោះ ស៊ឹម ពេជ្រ​មនោ​រម្យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ៣២​ហ្សិត ផ្លូវ​៣២៤ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក មុខរបរ​គ្មាន (​វាយ​ប្លន់​យក​ម៉ូតូ​)​។ ទី​៦. ឈ្មោះ​លី គឹម ស៊ុន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣​សេ ផ្លូវ​៣២៤ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក មុខរបរ​សិស្ស (​វាយ​ប្លន់​យក​ម៉ូតូ​)​។ ទី​៧. ឈ្មោះ ប៊ឹ​ក វាសនា ភេទ​ប្រុស អាយុ​១៦ ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ទោ ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ មុខរបរ​សិស្ស (​វាយ​ប្លន់​យក​ម៉ូតូ​) និង​ទី​៨. ឈ្មោះ សុខ ពន្លឺ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៦៥​អា ផ្លូវ​២៧១ សង្កាត់​ទឹកល្អក់​ ខណ្ឌទួលគោក  មុខរបរ​នៅផ្ទះ (​វាយ​ប្លន់​យក​ម៉ូតូ​)​។​

​ចំពោះ​ករណី​រំលោភ​មិន​សម្រេច នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥ ត្រង់ចំណុច​រោងចក្រ​ក​ម្មករ​កោះ​ពេជ្រ ផ្លូវ​បេតុង ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ វីរៈ ជាតិ ហៅ​ចេក ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករសំណង់ កោះ​ពេជ្រ ស្នាក់នៅ​បណ្ដោះអាសន្ន រោង​កម្មករ​កោះ​ពេជ្រ លើ​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

​ដោយឡែក នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥ ម៉ោង ៧​និង​១៥​នាទី មាន​ករណី​ឆក់​កាបូបស្ពាយ ១​លើក កើតឡើង​ត្រង់ចំណុច​មុខផ្ទះ​លេខ​២​អា ផ្លូវ​៣៣៨ ភូមិ​៤ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន ឃាត់ខ្លួន​បាន ជនសង្ស័យ​ឈ្មោះ សោម សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិ​ប្រាកដ ស្នាក់​ផ្ទះ​លេខ​២ ផ្លូវលំ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក​។

​ក្រោយពេល​បង្ហាញមុខ នៅក្នុង​សន្និសីទកាសែត​រួច ជនសង្ស័យ​ទាំងអស់ ត្រូវបាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕V​/S

​នគរបាល​ខណ្ឌចំការមន បង្ហាញ​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស ១០​នាក់ មុន​បញ្ជូនទៅ​តុលាការ​

​នគរបាល​ខណ្ឌចំការមន បង្ហាញ​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស ១០​នាក់ មុន​បញ្ជូនទៅ​តុលាការ​