Klopp ទិញ​បាន​កីឡាករ​ថ្មី​ដែល​នឹង​ពាក់​លេខ​៨ របស់​ Gerrard


Klopp ទិញ​បាន​កីឡាករ​ថ្មី​ដែល​នឹង​ពាក់​លេខ​៨ របស់​ Gerrard

ក្លិប Liverpool រំពឹង​ថា​នឹង​ចុះ​ហត្ថលេខា​ទុក​មុន​យក​ខ្សែ​បម្រើ​វ័យក្មេង Marko Grujic ពី​ក្លិប​នៅ​ប្រទេស​ស៊ែប  Red Star Belgrade ក្នុង​តម្លៃ​ខ្លួន​៥​​លាន​ផោន (៧,៤​លាន​ដុល្លារ)។

 

Klopp ទិញ​បាន​កីឡាករ​ថ្មី​ដែល​នឹង​ពាក់​លេខ​៨ របស់​ Gerrard

 

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​កីឡាករ​កម្ពស់១,៩១ម៉ែត្រ​នឹង​មក​លេង​នៅ​ទឹកដី Anfield ក្នុង​កុងត្រា​រយៈ​ពេល ៥ឆ្នាំ​ដោយ​ទទួល​បាន​ថ្លៃ​នឿយហត់ ១,២លានអឺរ៉ូ​ក្នុង​មួយ​ឆ្នាំ ហើយ​រូបគេ​ទំនង​​ក្លាយ​ជា​កីឡាករ​ទី១​ដែល​ពាក់ លេខ​៨​របស់​វីរបុរស Steven Gerrard ដែល​ចាក​ចេញ​ទៅ LA Galaxy កាល​ពី​រដូវ​ក្តៅ។

 

ក្លិប Inter របស់​អ៊ីតាលី​ក៏​ជា​គូ​ប្រជែង​មួយ​ដែរ​ដណ្ដើម​ទិញ Grujic តែ​កីឡាករ​វ័យ១៩ឆ្នាំ បាន​ប្រាប់​ទូរទស្សន៍ Serbian TV ថា៖ ខ្ញុំ​នឹង​ចុះ​កុងត្រា​ជា​ផ្លូវការ​ជាមួយ​ក្រុម Liverpool នៅ​រយៈ​ពេល​៣​ថ្ងៃ​ទៀត។

 

បើ​ទោះ​ជា​ចុះ​កុងត្រា​ផ្ទេរ​មកLiverpool ក៏​ដោយ Grujic នឹង​ត្រូវ​ខ្ចី​ជើង​ត្រលប់​ទៅ​ក្របខ័ណ្ឌ SuperLigaវិញ ដោយ​ក្រុម Red Star Belgrade ត្រូវ​ចំណាយ​១​លាន​អ៊ឺរ៉ូ​ឲ្យ​ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​តំបន់ Merseyside លើ​កិច្ច​ព្រមព្រៀង​របស់​ពួកគេ៕

 

សូម​ទស្សនា​វីដេអូ​ទម្រង់​លេង​របស់​ Grujic ខាង​ក្រោម៖

 

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ goal