មហាសេដ្ឋី​មាន​បំផុតនៅ​ចិន​ទិញ​វិមាន​​​តម្លៃ​ជាង​១០០លាន​ដុល្លារ​នៅ​អង់គ្លេស​


មហាសេដ្ឋី​មាន​បំផុតនៅ​ចិន​ទិញ​វិមាន​​​តម្លៃ​ជាង​១០០លាន​ដុល្លារ​នៅ​អង់គ្លេស​

​មហាសេដ្ឋី​​​មាន​​​ជាង​គេ​បំផុត​​​នៅ​ប្រទេស​ចិន​​លោក Wang Jianlin ​បាន​សម្រេច​ទិញ​វិមាន​ដ៏​ស្ដុកស្ដម្ភ​មួយ​កន្លែង​​ នៅ​ទីក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស ក្នុង​តម្លៃ​ ៨០លាន​ផោន ​ឬ​ស្មើ​នឹង ១១៩​លាន​ដុល្លារ​អាមេរិក ​​កាលពី​ពេល​ថ្មី​ៗ​នេះ​។

 

មហាសេដ្ឋី​មាន​បំផុតនៅ​ចិន​ទិញ​វិមាន​​​តម្លៃ​ជាង​១០០លាន​ដុល្លារ​នៅ​អង់គ្លេស​

​​

មហាសេដ្ឋី​អចលនទ្រព្យ​​​របស់​ក្រុម​ហ៊ុន Dalian Wanda property group ​គ្រោង​នឹង​ចាយ​ប្រាក់ ៧៤​លាន​ដុល្លារ​ផ្សេង​ទៀត​ ដើម្បី​សាង​សង់​​​កន្លែង​​បន្ថែម​ថ្មី​តាម​ខ្លួន​​ចង់បាន។ ​វិមាន​នេះ​​​មាន​បន្ទប់​គេង​​ចំនួន ១០ ​​មាន​កង​កម្លាំង​ប៉ូលិស​​ឯកជន​យាម​ល្បាត​ ២៤ម៉ោង​ តាម​ផ្លូវ​ចេញ​ចូល​។

គេហដ្ឋាន​ស្ដុកស្ដម្ភ ​ខាង​លើ​ ​មាន​ទំហំ​ដី ​១៨៥៨​ម៉ែត្រ​ការ៉េ ស្ថិត​នៅ​ទីតាំង​​​​ក្បែរ​​​​ក្លឹប​បាល់​ទាត់ Chelsea ស្ថាន​ទូត​ន័រវែស រុស្ស៊ី និង​អ៊ីស្រាអែល​ ដែល​ពី​មុន​​​​​ធ្លាប់​កាន់​កាប់​ដោយ​អ្នក​ជំនួញ​អ៊ុយក្រែន។

​​​​​មហាសេដ្ឋី​មាន​បំផុតនៅ​ចិន​ទិញ​វិមាន​​​តម្លៃ​ជាង​១០០លាន​ដុល្លារ​នៅ​អង់គ្លេស​

 

កាល​ពី​ប៉ុន្មាន​ខែ​មុន​កូន​ប្រុស​របស់​មហាសេដ្ឋី Wang ​​ដែល​រៀន​នៅ​មហាវិទ្យាល័យ​ Winchester និង​សាកលវិទ្យាល័យ University College London បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ហួស​ចិត្ត ​និង​រិះ​គន់​ ​​ក្រោយ​ទិញ​នាឡិកា​​​របស់​ក្រុម​ហ៊ុន Apple ​​តម្លៃ​រាប់​ពាន់​ដុល្លារ​​ចំនួន ២​គ្រឿង​ឲ្យ​ឆ្កែ​របស់​ខ្លួន​ពាក់ និង​បង្ហាញ​ពី​ការ​​​ចូល​ចិត្ត​ដើរ​លេង​យប់​ចាយ​លុយ​ខ្ជះខ្ជាយ​នៅ​ទីក្រុង​ប៉េកាំង។

លោក​ Wang ​មាន​វ័យ​ ៦១​ឆ្នាំ ​ត្រូវ​បាន​ជាប់​ឈ្មោះ​ជា​មហាសេដ្ឋី​មាន​​ទ្រព្យ​ច្រើន​ជាង​គេ​បំផុត​នៅ​​ចិន​ដី​គោក ​ក្នុង​ឆ្នាំ​នេះ ​​ប្រមាណ ​៣២,៣​ពាន់​លាន​ដុល្លារ​ ដោយ​គេហទំព័រ​ Forbe ៕​

 

មហាសេដ្ឋី​មាន​បំផុតនៅ​ចិន​ទិញ​វិមាន​​​តម្លៃ​ជាង​១០០លាន​ដុល្លារ​នៅ​អង់គ្លេស​

 

មហាសេដ្ឋី​មាន​បំផុតនៅ​ចិន​ទិញ​វិមាន​​​តម្លៃ​ជាង​១០០លាន​ដុល្លារ​នៅ​អង់គ្លេស​

 

មហាសេដ្ឋី​មាន​បំផុតនៅ​ចិន​ទិញ​វិមាន​​​តម្លៃ​ជាង​១០០លាន​ដុល្លារ​នៅ​អង់គ្លេស​

 

 

ចុចអាន៖ ​ទម្លាប់​​​ពេល​ព្រឹក​របស់​បុគ្គល​ល្បី​ៗ ៩​រូប

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖​ Standard, shanghaiist

 

 

​​​​