Lumia 950 និង Lumia 950 XL នឹងត្រូវចេញលក់ ចាប់ពីថ្ងៃទី ១ ខែមករា ២០១៦

ភ្នំពេញ៖  ក្រុមហ៊ុន Microsoft បានប្រកាសថា ស្មាតហ្វូន Lumia 950, Lumia 950 XL និង Lumia 550 បានត្រូវដាក់ លក់នៅ ទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១ ខែមករា ២០១៦។ កំពូលស្មាតហ្វូន Lumia 950 និង Lumia 950 XL មានអេក្រង់ HD ប្រកបដោយភាពភ្លឺថ្លាត្រជាក់ ភ្នែក, កាមេរ៉ា Pureview 20MP sensors ថតរូបភាពច្បាស់បំផុត, ភ្លើងប្លាស់បីគ្រាប់ អាចថតវីដេអូកម្រិត 4K និង Processing Power ថ្មីបំផុត ដែលទាំងនេះគឺជាការច្នៃប្រឌិត ដ៏ប្រសើរ បំផុតផ្តល់ជូនពីក្រុមហ៊ុន Microsoft ជាមួយនិងប្រពន្ធប្រតិបត្តិការWindows 10។

ថ្លែងនៅក្នុងពិធីប្រកាសលក់ជាផ្លូវការ ល្ងាចថ្ងៃទី២១ ខែធ្នូនេះ លោក Sandeep Gupta អគ្គនាយក នៃ Microsoft Mobile Devices Sales ប្រចាំតំបន់ Emerging Asia បានមានប្រសាសន៍ថា“ ស្មាតហ្វូន ថ្មី Lumia 950 និង Lumia 950 XL បានត្រូវបង្កើតឡើង ជាពិសេសសម្រាប់បណ្តាអ្នកប្រើប្រាស់ទាំង ឡាយណាដែលចង់បានប្រសិទ្ធភាពខ្ពស់ ពីស្មាតហ្វូនរបស់ខ្លួន ។ អតិថិជនជាម្ចាស់សហគ្រាស ឬ  និយោជិត ដែលត្រូវបំពេញកិច្ចការក្នុងការិយាល័យផង ក្រៅការិយាល័យផង ប្រាថ្នាស្មាតហ្វូនដែលប្រណីតហើយមានដំណើរការដូចកុំព្យូទ័រទៀត” ។  

លោកបានបន្តថា ប្រព័ន្ធ ប្រតិបត្តិការ Windows 10 និងលក្ខណៈពិសេសជាច្រើនទៀតដូចជា Continuum សម្រាប់ ទូរស័ព្ទ ផ្តល់នូវភាពងាយស្រួលឲ្យអតិថិជនបំពេញការងារបានច្រើនបានគ្រប់ទីកន្លែង ទាំងនៅការិយាល័យ នៅផ្ទះ ឬនៅតាមផ្លូវ។

លោកក៏បានបង្ហាញថា Lumia 950 និង Lumia 950 XL គឺជាស្មាតហ្វូន Lumia ដំបូងបង្អស់ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Windows 10 ដែលអតិថិជន Windows ទូទៅទទួលស្គាល់ថាងាយស្រួលប្រើប្រាស់ ។ តាមរយៈ OneDrive និងកម្មវិធីសំខាន់ៗផ្សេងៗទៀតដូចជា Microsoft Office ជាដើម, ស្មាតហ្វូនទាំងនេះ គឺជាដៃគូយ៉ាងជិត ស្និទ្ធរបស់កុំព្យូទ័រ ឬគ្រឿងអេឡិចត្រូវនិកដែលប្រើ Windows ។

ទាំង Lumia 950 និង Lumia 950 XL មានមុខងារ Continuum ។ ដោយដោតខ្សែភ្ជាប់ទៅនឹងឧបករណ៍បន្ថែម គឺ Microsoft Display Dock រួចតភ្ជាប់ទៅនឹងអេក្រង់ធំ នោះ Lumia 950 និង Lumia 950 XL មិនត្រឹមអាចហៅចេញ ឬទទួលការ ហៅចូលតែប៉ុណ្ណោះទេ គឺថែមទាំងក្លាយខ្លួនទៅជាម៉ាស៊ីនកុំព្យូទ័រមួយយ៉ាងពិតប្រាកដ ។ អតិថិជន អាចបញ្ជាចាក់វីដេអូនៅលើអេក្រង់ធំ ឬប្រើ Mouse នៅលើអេក្រង់ធំ ដូចជាកុំព្យូទ័រសុទ្ធសាធ ។

ទន្ទឹមនឹងនេះ បច្ចេកវិទ្យា PureView សម្រាប់ការថតរូបច្បាស់ល្អរបស់ Microsoft ក៏បានត្រូវបំពាក់នៅក្នុង Lumia 950 និង Lumia 950 XL ដែលមានកាមេរ៉ា 20MP sensor និង គ្រាប់ប្លាស់បីគ្រាប់ ។ កាមេរ៉ា ដែលបំពាក់ដោយ បច្ចេកវិទ្យា ដ៏ទំនើបនេះ អាចថតរូបបានល្អឥតខ្ចោះ ទោះ បីជាស្ថិតក្នុងលក្ខខណ្ឌពន្លឺតិច ឬបែបណាក៏ដោយ ។ រូបដែលថតបាន នឹងប្រមូលផ្តុំ (Synced) នៅក្នុងគ្រឿងអេឡិចត្រូនិក Windows 10 ទាំងអស់ តាមរយៈ Windows Photo app ងាយស្រួលបំផុតក្នុងការចែករម្លែកឲ្យមិត្តភ័ក្ត្រ និងក្រុមគ្រួសារមើលកែកម្សាន្ត ។

ដោយមានកម្មវិធីជំនួយការ Cortana ភ្ជាប់មកជាមួយស្រាប់, ស្មាតហ្វូនទាំងនេះ សក្តិសមបំផុតនឹងអតិថិជនដែល ប្រាថ្នា ចង់ឲ្យមានការរៀបចំខ្លួនឲ្យបានល្អ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ Cortana មាននៅក្នុងគ្រឿង អេឡិចត្រូនិក Windows 10 ទាំងអស់ និងត្រៀមខ្លួនជាស្រេចក្នុងការបម្រើសេវាអតិថិជន ដូចជាផ្តល់នូវព័ត៌មាន ថ្មីៗ, រម្លឹកកាលវិភាគ, ផ្ញើសារ, រៀបចំការណាត់ជួប, ផ្តល់ព័ត៌មានស្តីពីការធ្វើដំណើរតាមយន្តហោះ ។ល។ អាស្រ័យទៅតាមការកំណត់របស់អតិថិជន ។

ស្មាតហ្វូន Lumia 950 និង Lumia 950 XL មានដំណើរការលឿន ដោយសារ Qualcomm Snapdragon processor ថ្មី៕

Lumia 950 និង Lumia 950 XL នឹងត្រូវចេញលក់ ចាប់ពីថ្ងៃទី ១ ខែមករា ២០១៦

Lumia 950 និង Lumia 950 XL នឹងត្រូវចេញលក់ ចាប់ពីថ្ងៃទី ១ ខែមករា ២០១៦

Lumia 950 និង Lumia 950 XL នឹងត្រូវចេញលក់ ចាប់ពីថ្ងៃទី ១ ខែមករា ២០១៦

Lumia 950 និង Lumia 950 XL នឹងត្រូវចេញលក់ ចាប់ពីថ្ងៃទី ១ ខែមករា ២០១៦

Lumia 950 និង Lumia 950 XL នឹងត្រូវចេញលក់ ចាប់ពីថ្ងៃទី ១ ខែមករា ២០១៦