ចាប់ខ្លួន មនុស្ស៤នាក់ ពាក់ព័ន្ធការជួញដូរ គ្រឿងញៀន ខុសច្បាប់

កំពង់ចាម៖កម្លាំងនគរបាល ស្រុកស្ទឹងត្រង់ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ បានធ្វើការបង្ក្រាប បទល្មើសគ្រឿងញៀន ១ករណី នៅចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យបាន ចំនួន៤នាក់ រួមនិងវត្ថុតាងមួយចំនួន។

មន្ត្រីនគរបាល ជំនាញាគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ ដែលសមត្ថកិច្ច បានចាប់ខ្លួន ទី១.ឈ្មោះ ហាន រី ភេទប្រុស អាយុ៣៥ឆ្នាំ, ទី២ឈ្មោះ អាត រ៉ាវី ភេទប្រុស អាយុ២០ឆ្នាំ, ទី៣ឈ្មោះ រុន វីរៈ ភេទប្រុស អាយុ២៨ឆ្នាំ និង៤ឈ្មោះ រ៉ាន់ ស្រីរ័ត្ន ភេទស្រី អាយុ២២ឆ្នាំ ។

មន្ត្រីនគរបាលឲ្យដឹងទៀតថា ក្នុងការឃាត់ខ្លួននោះ សមត្ថកិច្ចបានរកឃើញវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទក្រាមពណ៌ស ចំនួន១៣កញ្ចប់ ក្នុងនោះ កញ្ចប់ធំ៣ និងកញ្ចប់តូចចំនួន១០កញ្ចប់ ជញ្ជីងអេឡិចត្រូនិច១ .កាំភ្លើងស្នប់១ដើម .ឧបករណ៍សេពគ្រឿងញៀន និងសម្ភារៈ វិចខ្ចប់គ្រឿងញៀន មួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាល នៃការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តកំពង់ចាម ត្រៀមបញ្ជូន ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនិតិវិធី៕

ចាប់ខ្លួន មនុស្ស៤នាក់ ពាក់ព័ន្ធការជួញដូរ គ្រឿងញៀន ខុសច្បាប់