Lumia ស៊េរី​ថ្មី​ប្រើ​​បច្ចេកវិទ្យា​​សុវត្ថិភាព​ស្កែន​ប្រស្រីភ្នែក​លក់​ក្នុង​តម្លៃ​ក្បែរ ៧០០ ដុល្លារ

Lumia ស៊េរី​ថ្មី​ប្រើ​​បច្ចេកវិទ្យា​​សុវត្ថិភាព​ស្កែន​ប្រស្រីភ្នែក​លក់​ក្នុង​តម្លៃ​ក្បែរ ៧០០ ដុល្លារ

ក្រុមហ៊ុន Microsoft បាន​ប្រកាស​ដាក់​បង្ហាញ​ផលិតផល​​​ទូរសព្ទ​ថ្មី​លើ​​ទីផ្សារ​កម្ពុជា​កាល​ពី​ម្សិលមិញ​ដែល​បំពាក់​នូវ​បច្ចេកវិទ្យា​​សុវត្ថិភាព​ស្កេន​ប្រស្រីភ្នែក (PureView Technology )។ ​Lumia 950 ​ត្រូវ​បាន​គេ​ប្រកាស​ដាក់​លក់​ក្នុង​តម្លៃ ៥៥៩ ដុល្លារ  និង Lumia 950 XL តម្លៃ ៦៩៩ ដុល្លារ

 

Lumia ស៊េរី​ថ្មី​ប្រើ​​បច្ចេកវិទ្យា​​សុវត្ថិភាព​ស្កែន​ប្រស្រីភ្នែក​លក់​ក្នុង​តម្លៃ​ក្បែរ ៧០០ ដុល្លារ

 

លោក សេង មុនី្ន អ្នក​គ្រប់គ្រង​ផ្នែក​លក់​ក្នុង​ក្រុមហ៊ុន Microsoft ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ទូរសព្ទ​ទាំង​ពីរ​ម៉ូដែល​​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី​ Window 10 និង​​បច្ចេកវិទ្យា​​សុវត្ថិភាព​​ប្រើ​​ប្រស្រីភ្នែក​​ខុស​ប្លែក​ពី​​ប្រព័ន្ធ​ប្រតិបត្តិការ​ដទៃ​ទៀត។

 

ចំណុច​ពិសេស​មួយ​ទៀត គឺ​ទូរសព្ទ Lumia ស៊េរី​ថ្មី​នេះ​អាច​ប្រើ​ជំនួស​ម៉ាស៊ីន​កុំព្យូទ័រ​ដោយ​អាច​ធ្វើការ​ភ្ជាប់​ជាមួយ​ស្រ្គីន សម្រាប់​សម្រួល​ដល់​ការ​បំពេញ​កិច្ច​ការងារ​បាន​ងាយស្រួល។

 

លោក​បញ្ជាក់​​ថា ទូរសព្ទ​ទាំង​ពីរ​ម៉ូដែល​នេះ​អាច​ដំណើរ​ការ​បាន​យ៉ាង​ល្អ​ជាមួយ​ការងារ​ ក្នុង​ការិយាល័យ​ដោយ​មាន​ភ្ជាប់​ជាមួយ​នូវ​កម្មវិធី Microsoft Office ដូចជា Microsoft Office PowerPoint 2016 ជាមួយ​ឧបករណ៍ Display Dock សម្រាប់​ការ​ធ្វើ​បទ​បង្ហាញ​ជាមួយ​ទូរសព្ទ​ដៃ​ជា​ដើម។

 

Lumia ស៊េរី​ថ្មី​ប្រើ​​បច្ចេកវិទ្យា​​សុវត្ថិភាព​ស្កែន​ប្រស្រីភ្នែក​លក់​ក្នុង​តម្លៃ​ក្បែរ ៧០០ ដុល្លារ

 

ទូរសព្ទ​ម៉ូឌែល Lumia 950 ក៏​មាន​បំពាក់​នូវ​បន្ទះ​ Qualcomm MSM8992 Snapdragon 808 ​ល្បឿន​ ១,៨២GHz, RAM ទំហំ៣GB, អេក្រង់​ទំហំ​៥.២អ៊ីញ​ និង​មាន​អង្គ​ចងចាំ​​ជាប់​ម៉ាស៊ីន​ទំហំ៣២GB ហើយ​មាន​រន្ធ​សម្រាប់​​បន្ថែម​អង្គ​ចងចាំ​បាន​ទៀត​ផង។ កាមេរ៉ា​ទូរសព្ទ​នេះ​មាន​ទំហំ​រហូត​ដល់ ២០MP អាច​ផ្ដិត​យក​រូបភាព​បាន​ស្អាត​ល្អ​ និង​មាន​កាមេរ៉ា​ Selfie ទំហំ​៥MP ផង​ដែរ។

 

ចំណែក​ឯ​ទូរសព្ទ​ម៉ូដែល Lumia 950 XL មាន​បំពាក់​នូវ​បន្ទះ​ Qualcomm MSM8994 Snapdragon 810 ​មាន​អង្គ​ចងចាំ​​ជាប់​ម៉ាស៊ីន​ទំហំ៣២GB ល្បឿន​លឿន ទំហំRAM ដូច​និងLumia 950 ដែរ អេក្រង់​ទំហំ​៥.៧អ៊ីញ​ រីឯ​កាមេរ៉ា​​ទំហំ​យក្ស​អាច​ផ្ដិត​យក​រូបភាព​បាន​ស្អាត រហូត​ដល់ ២០MP ល្អ​ និង​មាន​កាមេរ៉ា​ Selfie ទំហំ​៥MP ផង​ដែរ និង​មាន4G LTE ទៀត​ផង៕

 

 

ចុច​អាន៖ Microsoft និង​អេស៊ីលីដា​​ឈាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​លក់​កម្មវិធី​មាន​តម្លៃ​ទឹកប្រាក់​ច្រើន​លាន​ដុល្លារ

 

អត្ថបទ៖ រក្សា