វាយ​ប្លន់​ម៉ូតូ ពី​ខេត្តកោះកុង មក​ជាប់អន្ទាក់​អាវុធហត្ថ​ស្រុក​ថ្មបាំង​

កោះកុង: កម្លាំង​អាវុធហត្ថ ស្រុក​ថ្មបាំង ខេត្តកោះកុង ស្ទាក ចាប់បាន​ជនសង្ស័យ ២​នាក់ បន្ទាប់ពី​ពួកគេ ដាក់​ថ្នាំ រួច​វាយ​ប្លន់​ម៉ូតូ រួចហើយ ពួកគេ​ទាំង​២​នាក់ ព្យាយាម​ជិះ​រត់គេចខ្លួន មកដល់​ចំណុច​ផ្លូវបំបែក ស្រុក​ថ្មបាំង  នៅ​ម៉ោង ជិត​១១​យប់ ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥​។​

​ហេតុការណ៍​វាយ​ប្លន់ យក​ម៉ូតូ​ពី​អ្នករត់​ឌុប​ម្នាក់ កាលពី​វេលា​ម៉ោងជាង​១០​យប់ ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥ នៅ​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ
​ក្រោយ​ធ្វើ​សកម្មភាព បានសម្រេច ជនសង្ស័យ​បាន ជិះ​គេចខ្លួន​តាមផ្លូវ​ជាតិ លេខ​៤៨ ប៉ុន្តែ​បាន​ប្រហែល​ជិត​១​ម៉ោង ក៏ត្រូវ​កម្លាំង​អាវុធហត្ថ ស្រុក​ថ្មបាំង ស្ទាក់​ចាប់បាន នៅត្រង់​ផ្លូវបំបែក​ថ្មបាំង ទាំង​២​នាក់​តែម្តង​។

​លោក រស់ សុខឿន ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​យុត្តិធម៌ អាវុធហត្ថ​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំងពីរ ត្រូវបាន​ឃាត់ខ្លួន​ទី​១.​ឈ្មោះ ប៉ែន សុផល និង​ទី​២.​ឈ្មោះ​គង់ ពៅ (​ហៅ សេង សុ​ទ្ធី​) ទាំង​២​នេះ​មក​ភ្នំពេញ​។ ចំណែក​ជនរងគ្រោះ ឈ្មោះ យឹម រតនៈ អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ហើយ​ម៉ូតូ​របស់​ជនរងគ្រោះ ដែល​ក្រុមចោរប្លន់​នោះ ម៉ាក​ហុងដា សេ​១២៥ ស៊េរី​២០១៥ រួមទាំង​កាបូប​លុយ និង​ទូរស័ព្ទ​ទៀតផង​។​

​បើតាម​ចម្លើយសារភាព របស់​ក្រុមចោរ​ទាំង​២​នាក់ ខាងលើ បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​ម៉ោង​ប្រហែល​៧​យប់ ពួកគេ​បាន​ដើរ​ចេញពី​ផ្សារ ជួបនឹង​ជនរងគ្រោះ ជា​អ្នករត់ម៉ូតូឌុប ហើយ​ឲ្យ​ឌុប​ទៅរក​គ្រឿង​សមុទ្រ នៅ​សួនច្បារ​មាត់សមុទ្រ ហើយ​ផឹកស្រា​នៅ​ទីនោះ ហើយ​ចូល​ក្លឹប​កម្សាន្ត រស្មី​មករា​។ ពេលនោះ ពួកគេ បានដាក់​ថ្នាំ​ងងុយដេក ចូលក្នុង​កែវស្រា ចំនួន​៥​គ្រាប់​។ ពេល​មើលឃើញ​សកម្មភាព របស់​អ្នករត់ ម៉ូតូឌុប​ងងុយដេក​ហើយ ពួកគេ​ឲ្យ​ដឹក​ចេញពី​ក្លឹប ពេល​មក ដល់​កន្លែង​ស្ងាត់ ខ្លួន​ឲ្យ​ឈប់ ហើយ​ធាក់​១​ជើង​ដួល ពួកគេ​ក៏​ជិះ​ម៉ូតូ​ចេញ ទៅ​ភ្នំពេញ​ទាំងយប់​មក​។​

​លោក​បាន​បញ្ជាក់ថា ក្រោយពី​ទទួល​ព័ត៌មាន​ភ្លាមៗ ពី​ជនរងគ្រោះ លោក​បាន​ចាត់​កម្លាំង គ្រប់​គោលដៅ ចាប់បាន ភ្លាម​ផងដែរ និង​រឹបអូស​បាន​វត្ថុតាង មួយចំនួន បញ្ជូន​ទៅកាន់​ទីបញ្ជាកា​រដ្ឋា​ន កងរាជអាវុធហត្ថ​ស្រុក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​ទីបញ្ជាកា​រដ្ឋា​ន កងរាជអាវុធហត្ថ ខេត្តកោះកុង​
​ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕V​

វាយ​ប្លន់​ម៉ូតូ ពី​ខេត្តកោះកុង មក​ជាប់អន្ទាក់​អាវុធហត្ថ​ស្រុក​ថ្មបាំង​

វាយ​ប្លន់​ម៉ូតូ ពី​ខេត្តកោះកុង មក​ជាប់អន្ទាក់​អាវុធហត្ថ​ស្រុក​ថ្មបាំង​