​អាវុធហត្ថ​បង្ហាញ​មេខ្លោង ក្រុម​ចោរលួច ប្លន់​ម្នាក់​និង​ដកហូត​បាន​ម៉ូតូ​៩​គ្រឿង​

ភ្នំពេញ​: កងកម្លាំង​រាជ​អាវុធហត្ថ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ បានបង្ហាញ មេ​ខោ្ល​ង ក្រុម​ចោរលួច ប្លន់​ម្នាក់ទៀត បន្ទាប់ពី ត្រូវបាន​កម្លាំង​អាវុធហត្ថ ខណ្ឌ​ពោធិ៍​សែន​ជ័យ ចាប់បាន​កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៥ នៅផ្ទះ​ជួល បន្ទប់​លេខ​២៥ ផ្លូវលំ ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មុន​បញ្ជូន​ទៅកាន់​តុលាការ អនុវត្ត​តាមច្បាប់​។​

​មន្ត្រី​អាវុធហត្ថ បាន​ឲ្យ​ដឹងថា ការឃាត់ខ្លួន​មេខ្លោង​រូបនេះ ធ្វើឡើង​តាមរយៈ​ការចង្អុលបង្ហាញ របស់​បក្សពួក​ដៃជើង ៦​នាក់ ដែល​អាវុធហត្ថ ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន កាលពីដើម​ខែធ្នូ ឆ្នាំ​២០១៥​។

​តាម​ច​មើ្ល​យ​សារភាព មេខ្លោង​ម្នាក់​ឈ្មោះ យ៉ាន រស្មី ហៅ ណុ​យ អាយុ​៣៣​ឆ្នាំ ធ្លាប់​ជាប់ពន្ធនាគារ (​ម​១) ចំនួន​៦​ខែ ពីបទ​លួច កាលពី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៣ ហើយ​ចេញ​វិញ ក្នុង​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៤​។

​មន្ត្រី​អាវុធហត្ថ បាន​ឲ្យ​ដឹង​ទៀតថា មុនពេល​ជាប់គុក មេខ្លោង​ម្នាក់នេះ មានឈ្មោះ​គឿន ណុ​យ ក្រោយពេល​ចេញពី​គុក ក៏​ប្តូរ​ឈ្មោះ​មកជា យ៉ាន រស្មី ហើយ​ប្រមែប្រមូល​បក្ខពួក ទាំងចាស់ ទាំងថ្មី ដើរ​លួច ប្លន់ គ្រប់​ទីកន្លែង ក្នុង​រាជធានី​ភ្នំពេញ​។ រីឯ​ទ្រព្យសម្បត្តិ ដែល​លួច ប្លន់​បាន​នោះ គឺ​មេខ្លោង​ម្នាក់នេះ យកមក​ដោះដូរ កែច្នៃ រួច​ទើប​យកទៅលក់ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ថែមទាំង​ទទួល​ទិញ​ផល​ចោរកម្ម ពី​ក្រុម​ចោរលួច ឆក់ ប្លន់​គ្រប់​ប្រភេទ ដើម្បី​យកទៅលក់​បន្ត​ផងដែរ​។​

​ជាក់ស្តែង ក្រោយពី​ឃាត់ខ្លួន កម្លាំង​អាវុធហត្ថ ដកហូត​បាន​មាន ម៉ូតូ ចំនួន ៩​គ្រឿង និង​សម្ភារៈ​ផល​ចោរកម្ម ផ្សេងៗ​ទៀត​ជាច្រើន​។ ម៉ូតូ​ទាំង​៩​នោះ រួមមាន ទី​១. ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AC-3139​។ ទី​២.​ម៉ូតូ​ម៉ាក​ហុងដា វេ​វ ចិន ពណ៌​ក្រហម គ្មាន​ស្លាក​លេខ​។ ទី​៣.​ម៉ូតូ​ម៉ាក ស៊ុយ​ហ្ស៊ូ​គី វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1AC-0155​។ ទី​៤.​ម៉ូតូ​ម៉ាក ស៊ី​រ៉ូ​ស ពណ៌​ក្រហម​-​ស គ្មាន​ស្លាក​លេខ​។ ទី​៥.​ម៉ូតូ​ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AB-6693​។ ទី​៦.​ម៉ូតូ​ម៉ាក ហុងដា សេ​125 ចិន ពាក់​ស្លាក​លេខ 1AB-7860​។ ទី​៧.​ម៉ូតូ​ម៉ាក ហុងដា សេ​100 កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ​។ ទី​៨.​ម៉ូតូ​ម៉ាក​ហុងដា គុប​ជ្រុង​50 ពណ៌​ខៀវ ពាក់​ស្លាក​លេខ 1​ម​-2399 ភព​1​។ និង​ទី​៩.​ម៉ូតូ​ម៉ាក ហុងដា  វ៉េវ​អាល់​ហ្វា ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​។​

​បច្ចុប្បន្ន ម៉ូតូ​ទាំង​៩​គ្រឿង ត្រូវបាន​រក្សាទុក នៅ​ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ហើយ​អាវុធហត្ថ ក៏បាន​អំពាវនាវ​ផងដែរ សូម​ឲ្យ​ប្រជាពលរដ្ឋ​ដែល ត្រូវបាន​ចោរ លួច និង ប្លន់​ម៉ូតូ កន្លងមក សូម​យក​ឯកសារ​ពាក់ព័ន្ធ ទៅ​ផ្ទៀងផ្ទាត់ ដើម្បី​ទទួលយក​ម៉ូតូ ត្រឡប់​ទៅវិញ​៕V​

​អាវុធហត្ថ​បង្ហាញ​មេខ្លោង ក្រុម​ចោរលួច ប្លន់​ម្នាក់​និង​ដកហូត​បាន​ម៉ូតូ​៩​គ្រឿង​

​អាវុធហត្ថ​បង្ហាញ​មេខ្លោង ក្រុម​ចោរលួច ប្លន់​ម្នាក់​និង​ដកហូត​បាន​ម៉ូតូ​៩​គ្រឿង​