កាមេរ៉ា​សុវត្ថិភាព​ក្នុង​ទីក្រុង​ភ្នំពេញ បានដាក់​ដំណើរការ​ជា​ផ្លូវការ​ហើយ​

នៅថ្ងៃនេះ កាមេរ៉ា​សុ​វត្ថិភាព​ជាង ២០០​គ្រឿង ដែល​បំពាក់​តាម​ភ្លើងស្តុប​លើ​ដង​វិថី​សំខាន់ៗ​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ បានដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ នា​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥​នេះ ដើម្បី​តាមដាន​បទល្មើស​នានា ។ ការដាក់​ប្រព័ន្ធ​កាមេរ៉ា​នេះ ដោយ​រំពឹងថា នឹង​អាចជួយ​ពង្រឹង​សន្តិសុខ​បាន​ខ្ពស់ជាង​មុន និង​ងាយស្រួល តាម​ចាប់​ក្រុម​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​ផងដែរ​។​

កាមេរ៉ា​សុវត្ថិភាព​ក្នុង​ទីក្រុង​ភ្នំពេញ បានដាក់​ដំណើរការ​ជា​ផ្លូវការ​ហើយ​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ មិន វណ្ណា ប្រធាន​នាយកដ្ឋាន​វិទ្យុទាក់ទង និង​ជា​ប្រធាន​មជ្ឈមណ្ឌល​ប្រចាំ​បញ្ជា នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ប្រាប់​ឲ្យ​ដឹងថា កាមេរ៉ា​ជាង ២០០​គ្រឿង ដែលជា​ជំនួយ​របស់​ក្រសួង​សន្តិសុខ​ចិន ត្រូវបាន​បំពាក់​នៅលើ​គោលដៅ​ភ្លើង ស្តុ​ប លើ​ដង​វិថី​សំខាន់ៗ​ចំនួន ២០​គោលដៅ​រួចរាល់​មកហើយ ហើយនឹង​ដាក់​ឲ្យ​ដំណើរការ ជា​ផ្លូវការ​នៅ​ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៥​នេះ​។​

កាមេរ៉ា​សុវត្ថិភាព​ក្នុង​ទីក្រុង​ភ្នំពេញ បានដាក់​ដំណើរការ​ជា​ផ្លូវការ​ហើយ​

លោក​ឧ​ត្ត​ម​សេនីយ៍​បាន​បន្តទៀតថា កាមេរ៉ា​ទាំង ២០០​គោលដៅ​នេះ នឹងចូលរួម​ចំណែក​យ៉ាងសំខាន់ ជួយ​ពង្រឹង​សន្តិសុខ​នៅ​កម្ពុជា​ឲ្យ​បានល្អ​ប្រសើរ​ជាង​មុន ក្នុងការ​តាមដាន​សក​ម្ម​ភាព​របស់​ក្រុម​ជនល្មើស លួច ឆក់ និង​ប្លន់​ជាដើម​។ កាមេរ៉ា​នេះ ថែមទាំង​ជួយ​កត់ត្រា​អត្តសញ្ញាណ អ្នក​ល្មើសច្បាប់​ចរាចរណ៍ នៅតាម​ភ្លើងស្តុប​ផងដែរ​។ យើង​មាន​មន្ត្រី​របស់​យើង​នៅ​គ្រប់គ្រង​កាមេរ៉ា ២៤​ម៉ោង លើ ២៤ ម៉ោង ជួយ​ឲ្យ​យើង​បានដឹង​យ៉ាងច្បាស់ ពី​សកម្មភាព​របស់​អ្នកដំណើរ​ឆ្លងកាត់​ស្តុ​ប ដែល​បាន​បំពាក់​កាមេរ៉ា​ទាំង ២០ គោលដៅ និង​ជួយ​ឲ្យ​យើង​តាមដាន អ្នកប្រព្រឹត្ត​បទល្មើស​ចរាចរណ៍ ឬ​បង្ក​គ្រោះថ្នាក់​ផ្សេងៗ​។

កាមេរ៉ា​សុវត្ថិភាព​ក្នុង​ទីក្រុង​ភ្នំពេញ បានដាក់​ដំណើរការ​ជា​ផ្លូវការ​ហើយ​

ហើយ នៅ​ខែ​បន្តបន្ទាប់​ទៀត​នេះ កាមេរ៉ា​ប្រមាណ ៤០០-៥០០​គ្រឿង​ទៀត នឹងត្រូវ​បំពាក់​តាម​គោល ដៅ​ផ្សេងៗ​ទៀត តាម​បណ្តា​ផ្លូវ បូករួម​ទាំង​ផ្លូវ​តូចៗ​ផងដែរ ដើម្បី​តាមដាន​សកម្មភាព​បទល្មើស នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល​តែម្តង​៕
សុទ្ធ គឹម​សឿន

កាមេរ៉ា​សុវត្ថិភាព​ក្នុង​ទីក្រុង​ភ្នំពេញ បានដាក់​ដំណើរការ​ជា​ផ្លូវការ​ហើយ​