នាយករដ្ឋមន្ត្រី​ប្រកាស​ឲ្យ​អ្នក​ចង់​ជេរ​ខ្លួន​ចូលមក​ជេរ​តាម​ហ្វេ​ស​ប៊ុ​ក​

​សម្តេច ហ៊ុន សែន បានប្រកាស​ឲ្យ​អ្នក​ដែល​ចូលចិត្ត​ជេរ​ខ្លួន អាច​ចូលទៅ​ជេរ​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​បាន​។ ប្រមុខ​រដ្ឋាភិបាល​រូបនេះ ក៏​អះអាង​ដែរ​ថា ខ្លួន​បាន​ប្រាប់​ជំនួយការ​ឲ្យ​រក្សាទុក​ទាំងអស់​នូវ Comment ដែល​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជេរ​ខ្លួន​នៅតាម​ទំព័រ​ហ្វេ​ស​ប៊ុ​កលោក​។ សម្តេច​នាយ​រដ្ឋមន្ត្រី បញ្ជាក់ថា សម្តេច​នឹង​ប្រើ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​នេះ ដើម្បី​អប់រំ​អ្នក​ដែល​ជេរ​រូប​ខ្លួន​វិញ​។​

​សូម​ស្តាប់​ប្រសាសន៍​របស់​សម្តេច ហ៊ុន សែន ក្នុងពិធី​ជួប​ជាមួ​យ​កុមារ​គ ថ្លង់​ នៅអង្គការ​គ្រួសារថ្មី​ នារាជធានី​ភ្នំពេញ​ថ្ងៃនេះ​​៖