​ពោះ​រឹង​នៅ​ដំណាក់កាល​ជិត​កើត គួរតែ​ធ្វើ​ដូចម្តេច​?

​ពោះ​រឹង​នៅ​ដំណាក់កាល​ជិត​កើត គួរតែ​ធ្វើ​ដូចម្តេច​?

​នៅពេល​ដែល​អ្នក​ពរ​ពោះ​ដល់​ដំណាក់កាល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​ជិត​កើត ស្រាប់តែ​ពោះ​មាន​លក្ខណៈ​រឹង​ជាង​មុន តើ​អ្នក​គួរតែ​ធ្វើ​ដូច​ម្តេចទៅ​?

  1. ​អ្នក​គួរតែ​សម្រាក​ឱ្យបាន​ច្រើន ព្រោះ​នៅ​ដំណាក់កាល​នេះ​ពោះ​អ្នក​កាន់តែ​ធំ ដូចនេះ​បើ​អ្នក​នឿយហត់​ខ្លាំងពេក វា​អាច​ធ្វើឱ្យ​អ្នក​កើតមុន​ខែ​បាន​។​
  2. ​ប្រសិន​នៅ​ដំណាក់កាល​នេះ​ពោះ​អ្នក​តែងតែ​មាន​សភាព​រឹង អ្នក​អាច​ទៅ​មន្ទីរពេទ្យ​ពិនិត្យ​បាន ដើម្បី​ព្យាបាល​បាន​ទាន់ពេលវេលា ហើយ​បើ​ឈឺ​ពោះ រួម​ជាមួយ​ឈឺចង្កេះ​ទៀត អ្នក​រឹតតែ​ត្រូវ​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់​។​
  3. ​អ្នក​អាច​សាកល្បង​ដកដង្ហើម​ឱ្យ​វែង ព្រោះ​វា​អាច​ជួយ​អ្នក​ឱ្យ​មាន​អារម្មណ៍​ធូលស្រាល​ជាង​មុន​ទោះបីជា​មិន​បាច់​អាការៈ​នេះក៏ដោយ ក៏​អ្នក​មិន​ពិបាក​ទ្រាំ​ដូច​មុន​ដែរ​។​
  4. ​អ្នក​អាច​ផ្លាស់ប្តូរ​ទម្លាប់​នៃ​ចលនា​របស់​អ្នក​បាន ដោយ​អ្នក​អាច​មើល​តាម​ស្ថានភាព​របស់​អ្នក ប្រសិន​ជា​ដើរ​អាចជួយ​អ្នក​ឱ្យ​ធូល អ្នក​អាច​ដើរ​បាន តែ​បើ​ដើរ​ហើយ​មិន​ប្រសើរ អ្នក​អាច​សម្រាក​បាន​។​
  5. ​អ្នក​មិន​ត្រូវ​មាន​អារម្មណ៍​តានតឹង ភ័យ​ច្រើន ពិបាក​ចិត្តច្រើន គិត​ច្រើន កើតទុក្ខ​ច្រើន​នោះទេ ព្រោះ​វា​អាច​ធ្វើឱ្យ​អ្នក​មាន​អា​ការៈពោះរឹង​នេះ ដូចនេះ​អ្នក​គួរតែ​ចេះ​បន្ធូរ​អារម្មណ៍ ហើយ​ត្រូវតែ​សប្បាយ​ចិត្ត​ជា​និច្ច ទើប​វា​ល្អ​សម្រាប់​សុខភាព​អ្នក និង​កូន​ក្នុង​ផ្ទៃ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។