ទឹក​ផ្លែ​ទទឹម​អាច​ព្យាបាល​គ្រួស​ក្នុង​តម្រងនោម​បាន​!

ទឹក​ផ្លែ​ទទឹម​អាច​ព្យាបាល​គ្រួស​ក្នុង​តម្រងនោម​បាន​!

 

​ផ្លែ​ទទឹម​គឺជា​ផ្លែឈើ​ម្យ៉ាង​ដែល​មាន​លក្ខណៈ​ចម្លែក សូម្បី​តែ​សាច់​វា​ក៏​មាន​លក្ខណៈ​ជា​គ្រាប់ៗ​ដែរ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​វា​អាច​យក​មក​ព្យាបាល​ជំងឺ​អ្នក​បាន ជាពិសេស​គឺ​គ្រួស​ក្នុង​តម្រងនោម ក្រោយពេល​ដែល​អ្នក​ផឹក​រួច វា​នឹង​ធ្វើឱ្យ​ជំងឺ​អ្នកមាន​អា​ការៈប្រសើរឡើងវិញ​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​របៀប​ក្នុងការ​ធ្វើ​ទឹក​នេះ​។ តើ​មាន​វិធី​អ្វី​ខ្លះ​ទៅ​?

​ដំបូង​អ្នក​អាច​យក​ផ្លែ​ទទឹម​ដែល​ស្រស់​យក​ទៅ​លាង​ទឹក​ឱ្យ​ស្អាត​(​ទទឹម​ដែល​កាន់តែ​ទុំ​កាន់តែ​ល្អ​) ក្រោយពេល​ដែល​លាង​រួច អ្នក​ត្រូវ​តែ​ចិត​ចោល​ផ្នែក​ក្បាល និង​កណ្តុ​យ​របស់​វា​ចេញ បន្ទាប់​មក​អ្នក​អាច​ដាក់​វា​ចូលទៅក្នុង​ឆ្នាំង​ដែល​ស្អាត​មួយ រួច​ចាក់ទឹក​ចូល​ក្នុង​នោះ​ឱ្យ​ពេញ ទើប​យក​វា​ទៅ​ដាំ​ឱ្យ​ពុះ ក្រោយពេល​ដែល​ពុះ​រួច អ្នក​អាច​ប្រើ​ភ្លើង​តូច​ដើម្បី​ដាំ​វា​បន្ត ដាំ​រហូត​ដល់​ទឹក​វា​ប្រែជា​ពណ៌​ក្រហម ឬ​លឿង​ទើប​ពន្លត់ភ្លើង រួច​ទុកឱ្យ​វា​ត្រជាក់​ទើប​យក​មក​ទទួល​ទាន ចំណែកឯ​ផ្លែ​ទទឹម​នោះ​អ្នក​អា​ទុក​ដាំ​លើក​ក្រោយ​ទៀត​ក៏បាន ដោយ​ដាំ​ដល់​វា​លែង​ចេញ​ពណ៌ អ្នក​អាច​បោះ​វា​ចោល​បាន ព្រោះ​វា​អស់​ជាតិ​ហើយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។