លោក សម រង្ស៊ី បន្ទន់ឥរិយាបថ​ដើម្បី​បង្ក​ឱកាស​ចូល​ស្រុក​ខ្មែរ​វិញ

រាជធានី​ភ្នំពេញ​៖​អ្នកវិភាគ​សភាពការណ៍​នយោបាយ​បាន​សង្កេតឃើញថា លោក សម រង្ស៊ី ប្រធាន CNRP ដែល​កំពុង​និរទេស​ខ្លួន​បាននិងកំពុង​ខិតខំ​ផ្លាស់ប្តូរ​ឥរិយាបថ​នយោបាយ​រប ស់​ខ្លួន​ដើម្បី​បង្ក​ឱកាស​វិល​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ ។ ទន្ទឹមនឹង​ប្រ​លយ​ពាក្យ​ថា លោក​នឹង​វិល​មក​ស្រុក​ខ្មែរ​វិញ​នៅមុន​ការបោះឆ្នោត​ឆ្នាំ​២០១៨ ខាងមុខ លោក សម រង្ស៊ី បាន​ប្រើ​ពាក្យសំដី​ទន់ភ្លន់​ដែល​ពុំ​ធ្លាប់មាន​ពីមុនមក​នៅក្នុង​ការជួប​ជុំ អ្នកគាំទ្រ​ឬក៏​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក ហើយ​ថ្មីៗ នេះ លោក សម រង្ស៊ី បាន​លើកឡើងថា ៖ ការជេរប្រមាថ​និង​លាប​ពណ៌​គ្នា​មិនអាច​ដោះស្រាយ​បញ្ហា​ជាតិ​បានឡើយ ។

​    ​ថ្លែង នៅក្នុង​ជំនួប​ជាមួយ​អ្នកគាំទ្រ​នៅក្រៅ​ប្រទេស​កាលពី​ថ្មីៗ នេះ លោក សម រង្ស៊ី បាន​ប្រាប់​ទៅ​អ្នកគាំទ្រ​របស់ខ្លួន​ឲ្យ​រក្សា​ស្មារតី​គោរព​គ្នា​ទៅវិញទៅមក ហើយ កុំ​ជេរប្រមាថ និង​លាប​ពណ៌ ដោយ​លោក​បាន​បញ្ជាក់ថា ការជេរប្រមាថ និង​លាប​ពណ៌​នេះ មិនអាច​ដោះស្រាយ​បញ្ហា​របស់​ជាតិ​តាមចិត្ត ដែល​ចង់បាន​នោះឡើយ​។ លោក​ក៏បាន​ក្រើនរំលឹក​ទៅ​អ្នកគាំទ្រ​របស់ខ្លួន​ឲ្យ​រក្សា​ភាពថ្លៃថ្នូរ មិន​ជេរប្រមាថ​នេះ បាន​ធ្វើឡើង​ក្នុងឱកាស​ដែល លោក សម រង្ស៊ី ចូលរួម​ក្នុង​កម្ម វិធី​រាត្រីសមោសរ​មួយ​នៅ​ជិត​ទីក្រុង​ប៉ារីស នៅ​ប្រទេស​បារាំង រៀបចំឡើង​ដោយ​អ្នកគាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។

​    ​លោក សម រង្ស៊ី បាន​ថ្លែង​បញ្ជាក់ថា ក្នុង​ស្មារតី​គោរព​គ្នា​ទៅវិញទៅមក កុំ​ជេរប្រមាថ លាភ​ពណ៌ ប្រទេច​ផ្តាស​សា គំនិត​ចឹ​ង​យើង​មិន អាច​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ បាន​ត្រឹមត្រូវ បាន​សមរម្យ ដែល​យើង​ចង់បាន​ទាំងអស់គ្នា​នោះទេ​។ យើង​ស្តាប់​គ្នា​សិន​ទៅ យើង​ថ្លឹង ថ្លែង​ទៅ​ថា អាចធ្វើ​អ្វី​ជាមួយគ្នា ជា​វិជ្ជមាន តែបើ​មិន​ឯកភាព​ទាំងអស់គ្នា​មិន​អី​ទេ ក្រុម​ណា​គេ​ធ្វើទៅ ក្រុម​មួយទៀត កុំ​តិះ​ទៀន មើល​ពី ចម្ងាយ ក៏​មិន​អី​ដែរ ហើយ​ឲ្យ​គេ​ធ្វើទៅ បើ​យើង​មានគំនិត​ល្អ ជាងគេ យើង​ធ្វើ​ឲ្យ​គេ​ឃើញថា យើង​ល្អ​ជាងគេ​ទៅ​។ ហើយ​អ្នកណា​ធ្វើ​ល្អ គណបក្ស​សង្គ្រោះ​ជាតិ សម រង្ស៊ី កឹម សុខា ឲ្យ​តម្លៃ​ទាំងអស់ ។​

​      អ្នកវិភាគ​សភាពការណ៍​នយោបាយ​បាន​លើកឡើងថា អ្វីដែល​លោក សម រង្ស៊ី បាន​និយាយ​គឺជា​ទង្វើ​របស់លោក​កាលពី​ពេលមុន ព្រោះថា អ្នកណា​ក៏​ដឹង​ដែរ​ថា លោក សម រង្ស៊ី រួមទាំង​អ្នកគាំទ្រ​របស់លោក​ភាគច្រើន​គឺ​ប្រើ​វប្បធម៌​ជេរប្រមាថ​និង​លាប ពណ៌​អ្នកដទៃ ។ ដូចជា​ជេរប្រមាថ​សម្តេច ហ៊ុន សែន ថា « អា​ខ្វាក់ » ឬ​លាប​ពណ៌​មេដឹកនាំ​និង​អ្នកគាំទ្រ CPP ថា « អា​ខ្ញុំ​យួន » ជាដើម ។ ពាក្យអសុរស​ទាំងនេះ​មិនត្រូវ​បាន​មេ ដឹកនាំ​ឬ​អ្នកគាំទ្រ CPP តបត​នោះឡើយ ។  

​     យ៉ាងណាក៏ដោយ​អ្នកវិភាគ​នយោបាយ​បាន​លើកឡើងថា ការប្តូរ​ឥរិយាបថ​១៨០​អង្សា​របស់លោក សម រង្ស៊ី គឺ​គ្រាន់តែ​ជា​យុទ្ធវិធី​ដើម្បី​បង្ក​ឱកាស​ឲ្យ​លោក​វិល​ត្រឡប់មក​ស្រុក​វិញ ប៉ុណ្ណោះ ។ ប៉ុន្តែ​ច​រិ​កពិត​របស់លោក សម រង្ស៊ី មិន​ផ្លាស់ប្តូរ​នោះឡើយ ៕

លោក សម រង្ស៊ី បន្ទន់ឥរិយាបថ​ដើម្បី​បង្ក​ឱកាស​ចូល​ស្រុក​ខ្មែរ​វិញ