រថយន្តស៊េរីទំនើបបុក​ក្មេងស្រី​ម្នាក់​ស្លាប់ ​និងម្នាក់​របួសធ្ងន់​នៅ​ស្រុក​ព្រៃនប់​

​ខេត្ត​ព្រះសីហនុ​៖​ក្មេងស្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ បន្ទាប់ពី​ពួកគេ​ទាំងពីរ​នាក់​បាន​ជិះ​ម៉ូតូ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​ជិត ១០​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅលើ​ដង ផ្លូវជាតិ​លេខ​៤ ម្តុំ​ផ្លូវ​ចូល​រោងចក្រ​បិត​ត្រាំ​ង​។

​    ​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះ​កើតឡើង​ខណៈ​ក្មេងស្រី​រងគ្រោះ ទាំងពីរ​នេះ ជិះ​ឆ្លង​ផ្លូវជាតិ​លេខ​៤ ម្តុំ​ហួស​ផ្លូវ​ចូល​រោងចក្រ​បិត​ត្រាំ​ង ប្រហែល ៥០០​ម៉ែត្រ ក៏ត្រូវ​រថយន្ត​ស៊េរី ទំនើប​មួយគ្រឿង​បុក បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ម្នាក់​ស្លាប់ និង​ម្នាក់​រងរបួស​ធ្ងន់​។ ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​រត់​គេចខ្លួនបាត់ ដោយ​បន្សល់​រថយន្ត​នៅ​កន្លែងកើតហេតុ​៕