មុននេះបន្តិច​ លោកឧត្តមសេនីយ៍​ ម៉ក់ ជីតូ ថា​ ក្រុមចោរប្លន់ក្នុង​ខេត្តចំនួន៣​សមត្ថកិច្ចកំណត់​មុខសញ្ញាបានហើយ

រាជធានីភ្នំពេញ ៖ ​អគ្គស្នងការងនគរបាលជាតិ​ លោកឧត្តមសេនីយ៍ឯក​ ម៉ក់ ជីតូ ​បានមានប្រសាសន៍​នៅប៉ុន្មាននាទីមុននេះថា​ ក្រុមចោរប្លន់​ប្រដាប់អាវុធដែលធ្វើ​សកម្មភាព​​​​កាល​ពីពេលថ្មីៗនេះក្នុងខេត្តកណ្តាល​ បាត់ដំបងនិង​ខេត្តពោធិសាត់នោះ​ សមត្ថកិច្ចជំនាញ​បានកំណត់មុខសញ្ញា​​អស់ហើយ ​និងកំពុងតាម​ប្រមាញ់​យកមក​ផ្តន្ទា​ទោស​តាមច្បាប់ ។

លោកផ្កាយ៣ ​ម៉ក់ ជីតូ ​មានប្រសាសន៍ក្នុងសន្និសីទ​កាសែតខាងលើបែបនេះ​ បានធ្វើឡើងនៅទីស្តី​ការក្រសួងយុត្តិធ៌មនា​ រសៀលថ្ងៃទី២២ ធ្នូ ​២០១៥ ​បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​​ស្តីពីកិច្ចសហការ​ ​អនុវត្តន៍ច្បាប់រវាងតុលាការ​​ អយ្យការ​​និងនគរបាលយុត្តិធ៌ម​​ក្នុងការងារពង្រឹង​សន្តិសុខសាធារណៈ ​បង្ការ​និងបង្រ្កាប​​បទល្មើស​ព្រហ្មទណ្ឌ ។

យ៉ាងណាក៍ដោយ ​បើតាមលោកអគ្គស្នងការ​រងនគរបាលជាតិដដែល ​បទល្មើសព្រហ្មទណ្ឌនៅ​ឆ្នាំ២០១៥នេះ​ បានថយចុះ១៤% ​បើប្រៀបធៀបទៅនឹងឆ្នាំ២០១៤៕