រថយន្តបុក​ម៉ូតូ​ស្លាប់​យុវ​សិស្ស​ម្នាក់ និង​ម្នាក់​រងរបួស​ធ្ងន់ នៅ​ព្រៃនប់​

ព្រះសីហនុ:  សិស្សស្រី​វ័យ​១៧​ឆ្នាំ​២​នាក់ ក្នុងនោះ​មាន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង និង​ម្នាក់ផ្សេងទៀត​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ​​នៅ​មន្ទីរពេទ្យ​។ ក្នុងករណី​គ្រោះថ្នាក់ បង្កឡើង​រវាង​រថយន្ត​និង​ម៉ូតូ​បុក​គ្នា​ចំ​ពីមុខ​បណ្ដាល​ឲ្យ​យុវតី​ម្នាក់ប៉ើង​ផ្លោង​ធ្លាក់ចូល​ប្រឡាយ​ស្លាប់​និង​របួស​។​

រថយន្តបុក​ម៉ូតូ​ស្លាប់​យុវ​សិស្ស​ម្នាក់ និង​ម្នាក់​រងរបួស​ធ្ងន់ នៅ​ព្រៃនប់​

​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០​ព្រឹក ថ្ងៃទី​២២ ខែធ្នូនៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូ​២១២-២១៣ ស្ថិតក្នុង​ភូមិ​ពូ​ធឿ​ង ឃុំ​បិ​ត្រាំ​ងស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

រថយន្តបុក​ម៉ូតូ​ស្លាប់​យុវ​សិស្ស​ម្នាក់ និង​ម្នាក់​រងរបួស​ធ្ងន់ នៅ​ព្រៃនប់​

​សមត្ថ​ក​លិ​ច្ច​បាន​ឲ្យ​ដឹងថា យុវតី​ដែល​ស្លាប់​មានឈ្មោះ​កុយ អេង​លី ភេទ​ស្រី អាយុ​១៧ឆ្នាំ អ្នកបើកបរ​ម៉ូតូ​មាន​ទីលំនៅ​ក្រុង​-​ខេត្ត​ព្រះសីហនុ និង​អ្នករួមដំណើរ​ពីក្រោយម្នាក់ទៀត​មិនទាន់​ស្គាល់ឈ្មោះ មុខរបរ សិស្ស​រងរបួស​ធ្ងន់​ប​ញ្ជូ​ន​មកព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​។ ចំណែក​ភាគី​រថយន្ត​បង្ក​មិន​ត្រូវបាន ស្គាល់​អត្ត​​សញ្ញាណ​នោះទេ បាន​គេចខ្លួនបាត់​។​

រថយន្តបុក​ម៉ូតូ​ស្លាប់​យុវ​សិស្ស​ម្នាក់ និង​ម្នាក់​រងរបួស​ធ្ងន់ នៅ​ព្រៃនប់​