ម៉ូតូ​២​គ្រឿង​បុក​គ្នា​របួសធ្ងន់​ស្រាល​២​នាក់ នៅ​កៀនស្វាយ​

កណ្តាល: ​មនុស្ស​ប្រុស​ស្រី​២​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរបង្កឡើង ដោយ​ម៉ូតូ​២​គ្រឿង​ព្រលះ​គ្នា​ពេញទំហឹង​កាល​​ពី​វេលា​ម៉ោង ៧​ព្រឹក ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥  នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​៣៤-៣៥​ភូមិ​ជ័យ ឃុំ​សំរោង​ធំស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​

​ជនរងគ្រោះ​មានឈ្មោះ​ឈ្មោះ ម៉ុ​ត សាត ភេទ​ស្រី​អាយុ​៥៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ ឃុំកើតហេតុ​ខាងលើ​បួស​ចំ​ទ្រូង​។​ជនបង្ក​មានឈ្មោះ ខន រ៉ាវី ភេទ​ប្រុស អាយុ​២៧​ឆ្នាំមាន​ទីលំនៅ​ក្នុងភូមិ​ស្វាយ​ពក ឃុំ​ស្ពឺ​ក ស្រុក​បាភ្នំ ខេត្តព្រៃវែង​។​

​មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​បង្ក​ម៉ាក ស៊ុ​ហ្ស៊ូ​គី ស្មាស់ ពណ៌​ខ្មៅ​ពាក់ ស្លាកលេខ​1S-5215​បើកបរ ដោយ​យុវជន​ម្នាក់ ក្នុង​ល្បឿន​លឿន លុះ​​មកដល់​ចំណុច​ខាងលើ បាន​បុក​ជាមួយ​ម៉ូតូ ម៉ាក​ហុងដា CUB​ជ្រុង ពណ៌​ទឹកប៊ិច ចាស់​គ្មាន​ផ្លាកលេខក្នុងទិសដៅ​ស្របគ្នា ពីក្រោយ​ពេញទំហឹង ​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​គុប រងរបួស​ត្រូវចំ​ទ្រូង​។​

​ក្រោយពី​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​ទៅកាន់​មន្ទី​ពេទ្យ​(​មណ្ឌលសុខភាព​ឃុំ​)​។ ចំណែក​ម៉ូតូ​ទាំង​២​ត្រូវបាន​សមត្ថកិច្ច​វា​ស់វែង​​និង​យកទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ​តាមច្បាប់​។​

​ការសន្និដ្ឋាន​របស់​ស​ម​ត្ថ​កិច្ច​បណ្ដាលមកពី​ម៉ូតូ​បង្ក​ម៉ាក​ស៊ុយ​ហ្ស៊ូ​គី​ស្មាស់​បើក​ក្នុងល្បឿន​លឿន​មិនបាន​មើល​ស្ថានភាព​ខាងមុខ​ទើប​បណ្ដាល​ឲ្យ​មាន​​គ្រោះថ្នាក់​កើតឡើង​៕​R