Maradona ​ពាក់​អាវ​ Arsenal បញ្ឈឺ​ចិត្ត​​​ Aguero?

Maradona ​ពាក់​អាវ​ Arsenal បញ្ឈឺ​ចិត្ត​​​ Aguero?

Diego Maradona ​វីរបុរស​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ បាន​បង្ហោះ​រូប​ភាព​ពាក់​អាវ​ក្រុម​​ Arsenal មុន​កាំភ្លើង​ធំ​​យក​ឈ្នះ​លើ​ Manchester City ដែល​ខ្សែ​ប្រយុទ្ធ​ Sergio Aguero អតីត​កូនប្រសា​របស់​លោក​កំពុង​លេង​ឲ្យ​ ដោយ​លទ្ធផល​​ ២-១​ កាល​ពី​ម្សិល​មិញ។

 

Maradona ​ពាក់​អាវ​ Arsenal បញ្ឈឺ​ចិត្ត​​​ Aguero?

 

Maradona ​ពាក់​អាវ​ Arsenal បញ្ឈឺ​ចិត្ត​​​ Aguero?

 

​បុរស​វ័យ​៥៥​ឆ្នាំ​រូប​នេះ បាន​​បង្ហោះ​រូប​ភាព​​លើ​បណ្ដាញ​សង្គម​ ​ដែល​មាន​ពាក់​អាវ​ហ្វឹកហាត់​ក្រុម​ Arsenal ​ហើយ​រូប​ភាព​នោះ​ថត​ដោយ​កូន​ស្រី​របស់​លោក​​គឺ​នាង​ Giannina ​ដែល​ជា​អតីត​ភរិយា​របស់​ខ្សែ​ប្រយុទ្ធ​ក្រុម​មេឃ​ខៀវ​ Aguero ​ដែល​ពួកគេ​ទាំង​២ មាន​លែង​លះ​គ្នា​កាល​ពី​ឆ្នាំ​២០១២ បន្ទាប់​ពី​នៅ​ជាមួយ​គ្នា​៤​ឆ្នាំ មាន​កូន​ប្រុស​ម្នាក់។

 

​នាង​​ Giannina ​ដែល​​មាន​កូន​ប្រុស​វ័យ​៦​ឆ្នាំ​ជាមួយ ​Aguero ​បាន​បញ្ជាក់​ថា ឪពុក​របស់​នាង​ (Maradona) គាត់​ចូល​ចិត្ត​ការ​រចនា​ម៉ូដ​អាវ​​ក្រុម​ Arsenal នេះ។ នេះ​​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​ Maradona ថត​រូប​ជាមួយ​នឹង​អាវ​ Arsenal ដោយ​កាល​ពី​ឆ្នាំ​២០០៨ ​អតីត​កីឡាករ​ឆ្នើម​រូប​នេះ ក៏​បាន​ថត​រូប​ជាមួយ​កីឡាករ​ Arsenal ដោយ​លើក​អាវ​លេង​១០ ជាមួយ​នឹង​ឈ្មោះ​របស់​ខ្លួន​ផង​ដែរ។

 

​​សម្រាប់​ការ​ប្រកួត​យប់​មិញ​វិញ Aguero ​លេង​បាន​តែ​៦៣​នាទី ក៏​ត្រូវ​ដូរ​ចេញ​ បន្ទាប់​ពី​ត្រឡប់​ពី​របួស​រយៈពេល​វែង និង​មិន​អាច​រក​គ្រាប់​បាន។ ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ ក៏​ធ្លាប់​លេង​ឲ្យ​ក្រុម​អតីត​ឪ​ក្មេក​របស់​ខ្លួន​​​ផង​ដែរ កាល​ដែល​​ Maradona ​នៅ​កាន់​តំណែង​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ចន្លោះ​ឆ្នាំ​២០០៨-២០១០៕

 

Maradona ​ពាក់​អាវ​ Arsenal បញ្ឈឺ​ចិត្ត​​​ Aguero?

 

Maradona ​ពាក់​អាវ​ Arsenal បញ្ឈឺ​ចិត្ត​​​ Aguero?

 

-ចុចអាន៖ Aguero មាន​ទំនាក់​ទំនង​ស្នេហា​នឹង​ខ្សែ​ប្រយុទ្ធ​ក្រុម​បាល់ទាត់​ស្ត្រី​ Man City

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ dailymail