ប្រកាស​ផ្លាស់​ប្តូរ​ប្រធាន​​សាខា​គយ និង​រដ្ឋា​ករ​ខេត្ត​បន្ទាយ​មាន​ជ័យ ថ្ងៃ​ទី២៣ ធ្នូ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ មន្ត្រី​សាលាខេត្ត​បាន​ប្រាប់​ថា​ ​លោកថង ផូ​សុ​ខាំ​ភូ ប្រធាន​សាខា​គយ ​និង​រដ្ឋា​ករ​ខេត្តបន្ទាយមានជ័យ​នឹង​ត្រូវ​​ផ្លាស់​ប្តូរ​ទៅ​កាន់​ភារកិច្ច​នៅ​ខេត្តកំពង់ធំ ហើយ​ជំនួស​មក​វិញ​ដោយ​​លោកឆែរ សុភា
ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្តឧត្តរមានជ័យ​​។

មន្ត្រី​រូប​នោះ​បាន​បញ្ជាក់​ថា​​ ​ពិធី​ប្រកាស​ផ្លាស់​ប្តូរ​តួនាទី ​និង​ភារកិច្ច​ប្រធាន​សាខា​គយ​ និង​រដ្ឋា​ករ​ខេត្តបន្ទាយមានជ័យនេះនឹង​ត្រូវ​​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ​ធ្នូ ​​២០១៥ ​នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ​៕​