៨​ចំនុច​ធ្វើ​ឱ្យ​កូន​តាម​ឳ​ពុក​

៨​ចំនុច​ធ្វើ​ឱ្យ​កូន​តាម​ឳ​ពុក​

​កូន​ភាគច្រើន​មិន​ព្រម​តាម​ឳ​ពុក​ឡើយ ដោយសារ​តែ​ឳ​ពុក​ភាគច្រើន​ព្រោះ​តែ​ការងារ​ហើយ​គ្មាន​ពេល​ក្នុងការ​កំដរ​កូន​សោះ ដូចនេះ​កូន​នឹង​មិន​ព្រម​តាម​ឡើយ​។ ខាងក្រោម​នេះ​មាន​ចំនុច​មួយចំនួន​ដែល​អ្នក​អាច​ធ្វើ​តាម​បាន ថា​មិន​បាន​កូន​នឹង​ព្រម​តាម​អ្នក​យ៉ាង​ងាយ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

  1. ​ទោះបីជា​អ្នក​ធ្វើការ​ពេញ​មួយ​ថ្ងៃ ហើយ​នឿយហត់​យ៉ាងណាក៏ដោយ ក៏​អ្នក​គួរតែ​ឆ្លៀត​ពេល​វេលា​លេង​ជាមួយ​កូន​ដែរ​។​
  2. ​ការបរិភោគ​បើ​និយាយ​ចំពោះ​កូន វា​គឺជា​រឿង​ដែល​សំខាន់បំផុត ដូចនេះ​អ្នក​អាច​សាកល្បង​បញ្ចុក​កូន​នំចំនី​ផ្សេងៗ​ដើម្បី​ធ្វើឱ្យ​គេ​តាម​អ្នក​។​
  3. ​នៅពេល​ដែល​អ្នក​ទំនេរ អ្នក​អាច​ជួយ​អ្នក​ម្តាយ​មើល​ទាំង​ទាំ​កូន​បាន ដោយ​ប្តូរ​ខោ​ទឹកនោម​ឱ្យ​កូន ងូតទឹក​ឱ្យ​កូន ហើយ​នាំ​កូន​ដើរលេង​បាន នោះ​គេ​នឹង​តាម​អ្នក​ជាមិនខាន​។​
  4. ​កូន​អាច​មើល​ដឹង​ពី​អារម្មណ៍​របស់​អ្នក ដូចនេះ​នៅ​ចំពោះមុខ​កូន អ្នក​មិន​ត្រូវ​បញ្ចេញ​អារម្មណ៍​ថា​ធុញ​នៅពេល​ដែល​មើលថែ​គេ​ឡើយ នោះ​គេ​នឹង​មិន​ព្រម​តាម​អ្នក​ទៀត​ទេ​។​
  5. ​អ្នក​អាច​រៀន​ច្រៀង​តាម​អ្នក​ម្តាយ​ពី​បទ​ចម្រៀង​មួយ​ចំនួន​យក​មក​បំពេរ​កូន នោះ​កូន​នឹង​កាន់តែ​ខិត​ជិត​អ្នក​បន្តិច​ហើយ​។​
  6. ​អ្នក​អាច​ដាក់​កូន​ក្នុងរ​ទេះ​របស់គេ បន្ទាប់​មក​រុញ​គេ​ចេញ​ទៅ​សួនច្បារ​ដើម្បី​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ ហើយ​មើលគេមើលឯង នោះ​គេ​នឹង​សប្បាយចិត្ត ហើយ​រក​អ្នក​ឱ្យ​ជូន​គេ​ចេញមកក្រៅ​បែប​នេះ​រហូត​។​
  7. ​នៅពេល​ដែល​កូន​មានរឿង អ្នក​អាច​ហៅ​កូន​មក​ជិត​អ្នក ហើយ​អ្នក​អាច​អោប​គេ​បាន ដើម្បីឱ្យ​គេ​មាន​អារម្មណ៍​សុវត្ថិភាព​ដែល​អ្នក​ផ្តល់​ឱ្យ​គេ​។​
  8. ​ក្នុងនាម​ជា​ឳ​ពុក​មិន​គួរ​ឱ្យ​តែ​អ្នក​ម្តាយ​មើលថែទាំ​កូន​តែ​ម្នាក់ឯង​ទេ ព្រោះ​អ្នក​ជា​តួ​យ៉ាង​សំខាន់​ដែល​អាច​ធ្វើឱ្យ​អនាគត​កូន​មាន​ពន្លឺ និង​អាច​ធ្វើឱ្យ​កូន​មាន​អាកប្បកិរិយា​ល្អ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។