ខែធ្លាក់​ខ្យល់​រងា​ក៏​អាច​សម្រក​ទម្ងន់​បាន​ដែរ


ខែធ្លាក់​ខ្យល់​រងា​ក៏​អាច​សម្រក​ទម្ងន់​បាន​ដែរ

ខែ​ធ្លាក់​ខ្យល់​រងា អ្នក​​ចង់​សម្រក​ទម្ងន់​អាច​គិត​ថា​​ នឹង​អាច​ឡើង​ទម្ងន់​ដោយ​សារ​អាកាស​ធាតុ​ត្រជាក់ មិន​សូវ​បែក​ញើស។ ផ្ទុយ​ទៅ​វិញ ខែ​ធ្លាក់​ត្រជាក់​នេះ​​ក៏​ជា​ពេល​វេលា​មួយ​ដល់​អ្នក​ចង់​សម្រក​ទម្ងន់​តាម​ធម្មតា​ផង​ដែរ។ តាម​រយៈ​វិបសាយ​សម្រស់ Bold Sky បាន​ណែ​នាំ​វិធី​មួយ​ចំនួន​ដូច​ខាង​ក្រោម៖​

 

ខែធ្លាក់​ខ្យល់​រងា​ក៏​អាច​សម្រក​ទម្ងន់​បាន​ដែរ
 

១. គេង​នៅ​កន្លែង​ត្រជាក់

ប្រសិន​បើ​​គេង​នៅ​កន្លែង​ត្រជាក់​​ល្មម​ នោះ​រាង​កាយ​​របស់​អ្នក​នឹង​ត្រូវ​ការ​ថាមពល​ដើម្បី​រក្សា​សីតុណ្ហភាព​ក្នុង​ខ្លួន​ឲ្យ​កក់​ក្ដៅ។​ តម្រូវ​ការ​ថាមពល​​នោះ​ធ្វើ​ឲ្យ​ជាតិ​កាឡូរី​​ក្នុង​ខ្លួន​នឹង​ត្រូវ​ដុត​រំលាយ​បន្តិច​​ម្ដង​ៗ។ ដូច​នេះ​ខែ​ធ្លាក់​ខ្យល់​រងា អ្នក​​​ចង់​​សម្រក​ទម្ងន់​អាច​​គេង​ដោយ​មិន​ចាំ​បាច់​ឃ្លុំ​ភួយ។

 

ខែធ្លាក់​ខ្យល់​រងា​ក៏​អាច​សម្រក​ទម្ងន់​បាន​ដែរ
២. គេង​បិទ​ភ្លើង​​​​​

Melatonin ជា​អ័រម៉ូន​​​ទាក់​ទង​​នឹង​រាង​កាយ​ជួយ​ឲ្យ​ដំណេក​បាន​ស្កប់​ស្កល់​​និង​​ជួយ​សម្រក​ទម្ងន់។ អ័រម៉ូន​ប្រភេទ​នេះ​នឹង​ដំណើរ​ការ​បាន​ល្អ​ នៅ​ពេល​អ្នក​ទម្លាប់​គេង​បិទ​ភ្លើង​ មិន​ត្រូវ​ពន្លឺ។

 

៣. ចៀស​វាង​អាហារ​ប្រៃ

អ្នក​មិន​គួរ​បរិភោគ​អាហារ​​​ដែល​មាន​ជាតិ​ប្រៃ​ច្រើន​​នោះ​ទេ ជា​ពិសេស​ពេល​យប់​ចូល​គេង។ ញ៉ាំ​ជាតិ​អំបិល​​ច្រើន​ពេល​យប់​ចូល​គេង​ធ្វើ​ឲ្យ​អ្នក​ខ្លួន​ប្រាណ​អ្នក​ហើម​ពេល​ងើប​ឡើង​ពេល​ព្រឹក ដោយ​ជាតិ​ប្រៃ​ទាំង​នោះ​នឹង​បង្ខះ​ជាតិ​ទឹក​​ក្នុង​ខ្លួន។

 

៤. ចៀស​វាង​ជម្លោះ​​​មុន​ចូល​គេង​

ប្រសិន​បើ​អ្នក​ឧស្សាហ៍​មាន​អារម្មណ៍​មួហ្មង​ ដោយ​សារ​ជម្លោះ​ជា​មួយ​នរណា​ម្នាក់ ជា​ពិសេស​មុន​ពេល​ចូល​គេង​ ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​តាន​តឹង​​តប់​ប្រមល់ ហើយ​អ័រម៉ូន​​ស្រែ្តស Cortisol នឹង​កើត​ឡើង​បណ្ដាល​ឲ្យ​អ្នក​ឆាប់​ធាត់។ គប្បី​​ធ្វើ​ឲ្យ​​ចិត្ត​សប្បាយ​រីករាយ​មុន​ពេល​គេង។

 

ខែធ្លាក់​ខ្យល់​រងា​ក៏​អាច​សម្រក​ទម្ងន់​បាន​ដែរ
 

៥. ហាត់​ប្រាណ​ពេល​ល្ងាច​

ក្រោយ​សម្រាក​ញ៉ាំ​អាហារ​ល្ងាច​រួច​ អ្នក​អាច​ដើរ​ធ្វើ​លំហាត់​ប្រាណ រាំ ជិះ​កង់ ឬ​សកម្មភាព​​ហាត់​ប្រាណ​មួយ​ចំនួន​ទៀត។ ហាត់​ប្រាណ​នា​ពេល​នោះ នឹង​​ជួយ​កម្ចាត់​ចេញ​សាច់​ធាត់​បាន​ល្អ​ និង​ធ្វើ​ឲ្យ​អ្នក​​គេង​លក់​បាន​ស្កប់​ស្កល់​ផង​ដែរ។

 

ខែធ្លាក់​ខ្យល់​រងា​ក៏​អាច​សម្រក​ទម្ងន់​បាន​ដែរ
 

៦. ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ (Fiber )

អាហារ​សំបូរ​ជាតិ​សរសៃ​ ធ្វើ​ឲ្យ​អ្នក​ឆាប់​ឆ្អែត​​បំពេញ​កម្លាំង​ ដែល​សំបូរ​ក្នុង​បន្លែ​ ផ្លែ​ឈើ និង​គ្រាប់​ធញ្ញជាតិ​។ អាហារ​​ទាំង​នោះ​ជួយ​​ឲ្យ​អ្នក​ ឆ្អែត​ គេង​លក់​ស្កប់​ស្កល់ និង​ជួយ​ដល់​ការ​សម្រក​ទម្ងន់​ផង​ដែរ៕

 

ខែធ្លាក់​ខ្យល់​រងា​ក៏​អាច​សម្រក​ទម្ងន់​បាន​ដែរ
 

ចុចអាន៖ សូម​​កុំ​​បោះចោល​​សំបក​​ស៊ុត ​វា​​មាន​ប្រយោជន៍​​ច្រើន​យ៉ាង​​ណាស់​

 

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ boldsky​