ចំនួន​ភ្ញៀវ​ទស្សនា​ប្រាសាទ​អង្គរ​នៅ​ចុងឆ្នាំ ​២០១៥​ នេះ​ មាន​ការ​កើន​ឡើង​

ចំនួន​ភ្ញៀវ​ទស្សនា​ប្រាសាទ​អង្គរ​នៅ​ចុងឆ្នាំ ​២០១៥​ នេះ​ មាន​ការ​កើន​ឡើង​

ចំណូល​ដែល​បាន​មក​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា របស់​ភ្ញៀវ​បរទេស​នៅ​ប្រសាទ​អង្គ​វត្ត ក្នុង​ខែ​វិច្ឆិកា ២០១៥ បាន​ចំនួន​៥,៨៧៥,៤០០​ដុល្លារ ដែល​កើន​ឡើង​បើ​ប្រៀបធៀប​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៤​។ ការ​កើនឡើង​នេះ​មាន​ចំនួន ៥,៧១​ភាគរយ​។ នេះ​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​អប្សរា​។​

 

​សម្រាប់​ចំនួន​ភ្ញៀវ​ទេសចរណ៍​រយៈពេល ​១១ ​ខែ ​ក្នុង​ ឆ្នាំ​ ២០១៥ មាន​ចំនួន​ ១,៨៧៧,៤៣៧​ នាក់​។ ចំនួន​នេះ​មាន​ការ​កើនឡើង​២.២១​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​១១​ខែ ក្នុង​ឆ្នាំ​២០១៤៕

 

ចំនួន​ភ្ញៀវ​ទស្សនា​ប្រាសាទ​អង្គរ​នៅ​ចុងឆ្នាំ ​២០១៥​ នេះ​ មាន​ការ​កើន​ឡើង​

 

 

អត្ថបទ​៖ គីម ចាន់​ចាវ​
ប្រភព៖  vayofm.com