ចុះ​ឈ្មោះ​សម្ភាស​​​ភ្លាមៗ​​ល្ងាច​នេះ​ដើម្បី​​មាន​ឱកាស​ធ្វើ​ការ​​​នៅ​ Sabay ​និង​ក្រុមហ៊ុន​​ធំ​ៗ​ជា​ច្រើន​​ទៀត​​​

ចុះ​ឈ្មោះ​សម្ភាស​​​ភ្លាមៗ​​ល្ងាច​នេះ​ដើម្បី​​មាន​ឱកាស​ធ្វើ​ការ​​​នៅ​ Sabay ​និង​ក្រុមហ៊ុន​​ធំ​ៗ​ជា​ច្រើន​​ទៀត​​​

សម្រាប់​អ្នក​ដែល​​មាន​ជំនាញ​ពិត​ប្រាកដ​កំពុង​ស្វែង​រក​​​ឱកាស​ការងារ​​​នៅ​ក្រុមហ៊ុន​ធំៗ​ក្នុង​ស្រុក​​ ​ពេល​នេះ​​អ្នក​អាច​ដាក់​ពាក្យ​ និង​ទៅ​សម្ភាស​ផ្ទាល់​ជាមួយ​ប្រធាន​ផ្នែក​ធនធាន​មនុស្ស​មក​ពី​ក្រុមហ៊ុន​ Sabay និង​ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន​ផ្សេង​ទៀត​បាន​ក្នុង​ព្រឹត្តិការណ៍​ Speed Interview Evening ​ដែល​នឹង​ធ្វើ​នៅ​ល្ងាច​នេះ​ពី​ម៉ោង​ ៦​ល្ងាច​ ដល់ ​៩យប់ ​នៅ​សណ្ឋាគារ​ Intercontinental ​រាជធានី​ភ្នំពេញ។

 

​លោក​ Gijs Braakman ​ប្រធាន​ផ្នែក​ទំនាក់ទំនង​ម៉ាឃីតធីង ​និង​ទំនាក់ទំនង​សាធារណៈ​​​របស់​ក្រុមហ៊ុន​ Everjobs ​ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​​បាន​ឲ្យ​ដឹង​គោលបំណង​នៃ​​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ថា​​ ដើម្បី​ជា​ការ​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ស្វែងរក​ការងារ​ពង្រីក​បណ្ដាញ​ ​និង​ឲ្យ​ក្រុមហ៊ុន​ដែល​​​កំពុង​ត្រូវ​ការ​បុគ្គលិក​អាច​រក​បាន​បុគ្គលិក​ដ៏​សក្ដិសម​សម្រាប់​ក្រុមហ៊ុន​របស់​ខ្លួន។

 

ចុះ​ឈ្មោះ​សម្ភាស​​​ភ្លាមៗ​​ល្ងាច​នេះ​ដើម្បី​​មាន​ឱកាស​ធ្វើ​ការ​​​នៅ​ Sabay ​និង​ក្រុមហ៊ុន​​ធំ​ៗ​ជា​ច្រើន​​ទៀត​​​

 

លោក​ឲ្យ​ដឹង​ថា ​​ចំនួន​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​គឺ​មាន​ជាង ១៥០ ​កន្លែង​ហើយ ​ដែល​ចំនួន​នេះ​នឹង​បន្ត​កើន​ឡើង​ទៀត។​​  ​ការ​សម្ភាស​នឹង​​ធ្វើ​ឡើង​ភ្លាមៗ​ដោយ​ប្រើ​ពេល​ក្នុង​ម្នាក់​ប្រហែល​ ៥ ​នាទី​ប៉ុណ្ណោះ​នឹង​អាច​ដឹង​ថា ​អ្នក​ជាប់​ ឬ​ធ្លាក់​។

 

​​អ្នក​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ផ្នែក​លក់ ​ម៉ាឃីតធីង ​និង​​ព័ត៌មានវិទ្យា (IT) ​អាច​ដាក់​ពាក្យ​បាន​ពី​ពេល​ឥលូវ​តទៅ។ ​អ្នក​ដែល​ជាប់​នឹង​ត្រូវ​ជូន​ដំណឹង​ឲ្យ​ដឹង​ដើម្បី​ទៅ​សម្ភាស។ ​​​នៅ​ចាំ​អី​ទៀត! ​រៀបចំ​ CV ​និង​ Cover Letter ​របស់​អ្នក​ហើយ​​​ចុះ​ឈ្មោះ​​​តាម​រយៈ​ Link ​មួយ​នេះ ​​ឬ​ផ្ញើ​ CV ​និង​ Cover Letter ​របស់​អ្នក​ទៅ​កាន់​អ៊ីមែល៖​​ [email protected]

 

 

​បញ្ជាក់៖ ​អ្នក​ដែល​ជាប់​ Shortlist ​ប៉ុណ្ណោះ​នឹង​ត្រូវ​បាន​ទាក់ទង​ឲ្យ​ចូលរួម​សម្ភាស​ក្នុង​ព្រឹត្តិការណ៍​នេះ៕

 

អត្ថបទ៖ ​ប្រាក់ ចាន់សីហា​