ឃាត់ខ្លួនជនសង្ស័យ ៦នាក់ ពាក់ពន្ធ និងករណីជួញដូរ គ្រឿងញៀន

ភ្នំពេញ៖កម្លាំងនគរបាលប៉ុស្តិ៍ប៉ោយប៉ែត នៅម៉ោងប្រមាណ ២១៖០៩នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ បានធ្វើការបង្ក្រាបករណី ជួញដូរគ្រឿងញៀន នៅចំណុចសង្កាត់ប៉ោយប៉ែត ក្នុងឃាត់ខ្លួនបានមនុស្ស៦នាក់។

មន្រ្តីនគរបាល បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះ រស់ រតនះភេទប្រុសអាយុ៣១ឆ្នាំ មានទីលំនៅ ភូមិមិត្តភាពប៉ប៉បជ ជាមុខសញ្ញាដួញដូ ដកហូតបានម្សៅពណ៏ស ចំនួន១ថង់ធំ ៥ថង់តូច និងថ្នាំគ្រាប់ពណ៏កផ្កាឈូក មានអក្សរwy ចំនួន ៦០គ្រាប់ ជញ្ជីងថ្លឹង ១ស្លាបព្រាតូច ១ថង់សំរា ប់វេចខ្ចប់មួយ ចំនួនទូសព្ទ័ ១គ្រឿង លុយបាត ចំនួន២០០០បាត, ទី២.ឈ្មោះ សុខ ហួន ភេទប្រុសអាយុ៦១ឆ្នាំ នៅភូមិមិត្តភាព ប៉ប៉បជ ជាមុខសញ្ញាចែកចាយ ដកហូតបាន ទូរសព្ទ័ដៃណូនកៀពណ៌ស ១គ្រឿង តួនាទីជា នាក់ទទួលថ្នាំពីឈ្មោះ រស់ រតនះ ដើម្បីយកចែកចាយបន្ត, ទី៣.ឈ្មោះ ប៊ុន ឆៃណាល់ ប្រុសអាយុ១៩ នៅភូមិក្បាលស្ពាន ជាអ្នកប្រើប្រាស់, ទី៤.ឈ្មោះ ចាង ចិត្ត បរុសអាយុ១៨ឆ្នាំ នៅភូមិក្បាលស្ពាន ជាអ្នកប្រើប្រាស់, ទី៥.ឈ្មោះ គា កាំង ប្រុសអាយុ១៨ឆ្នាំ នៅភូមិក្បាលស្ពាន ជាអ្នកប្រើប្រាស់ និងទី៦.ឈ្មោះ ណាក់ រ៉ាដូ អាយុ២៨ឆ្នាំ ភេទប្រុស រស់នៅភូមិព្រៃព្រិច ប៉ប៉បជ ជាអ្នកប្រើប្រាស់៕

ឃាត់ខ្លួនជនសង្ស័យ ៦នាក់ ពាក់ពន្ធ និងករណីជួញដូរ គ្រឿងញៀន

ឃាត់ខ្លួនជនសង្ស័យ ៦នាក់ ពាក់ពន្ធ និងករណីជួញដូរ គ្រឿងញៀន