នំ​បញ្ចុក​,​ បាញ់ហយ​,​ បាញ់​ស៊ុ​ង​ និងលត ​ឈ្មួញ​ទុក​ចោល​ផ្ទាល់​ដី​ គ្មាន​អនាម័យ​ មុន​នាំ​ចូល​ទីផ្សារ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​អ្នកស្រុក​បាន​រិះគន់​ទៅ​លើ​ក្រុម​ឈ្មួញ​ដែល​យកនំ​បញ្ចុក​, ​បាញ់ហយ​,​ បាញ់​ស៊ុ​ង​ និង​លតទុក​ចោល​ផ្ទាល់​ដីខ្វះ​អនាម័យ​មុន​​នឹងនាំ​ចូល​ទីផ្សារ​​។

ហេតុ​ការណ៍​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី២២  ធ្នូ ​នេះ ក្នុងភូមិ​បា​លិ​លេ​យ្យ​01​ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​។

អ្នក​ដឹក​ជញ្ជូន​នំ​ចូល​ទីផ្សារ​ពី​ទីតាំង​កើតហេតុ​ចំនួន​២​នាក់​និយាយ​ថា​ នំ​ទាំងនេះ​ត្រូវ​ឈ្មួញ​ដឹក​មក​ពី​ក្រុង​សិរី​សោភ័ណ​តាម​រថយន្ត​មួយ​គ្រឿង​យក​មក​ទម្លាក់​ចោល​ជា​រៀងរាល់ថ្ងៃ​ ហើយ​ពួក​គាត់​គ្រាន់តែ​ជា​អ្នកស៊ីឈ្នួល​ដឹក​ជញ្ជូន​ឲ្យ​គេ​ដើម្បី​បាន​ប្រាក់​តិចតួច​ប៉ុណ្ណោះ​។

អ្នកស្រុក​ដែល​ឃើញ​ហេតុ​ការ​ណ៍និយាយ​ថា​ ការ​ដាក់​នំ​ទាំងនេះ​ផ្ទាល់​​​ដី​បែប​ហ្នឹង​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ ​ព្រោះ​ជា​របស់​ទទួលទាន​គួរតែ​មាន​អនាម័យ​។

អ្នកស្រុក​បន្ត​ថា​ ហេតុ​ការ​ណ៍បែប​ហ្នឹង​កើត​មាន​ជា​យូរ​មក​ហើយ​ មិនមែន​ទើបតែ​កើត​មាន​នោះ​ទេ​ ហើយ​មិន​ដែល​ឃើញ​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ធ្វើការ​ណែនាំ​អប់រំ​​​​​​​ម្តងណា​ឡើយ​៕​

នំ​បញ្ចុក​,​ បាញ់ហយ​,​ បាញ់​ស៊ុ​ង​ និងលត ​ឈ្មួញ​ទុក​ចោល​ផ្ទាល់​ដី​ គ្មាន​អនាម័យ​ មុន​នាំ​ចូល​ទីផ្សារ
នំ​បញ្ចុក​,​ បាញ់ហយ​,​ បាញ់​ស៊ុ​ង​ និងលត ​ឈ្មួញ​ទុក​ចោល​ផ្ទាល់​ដី​ គ្មាន​អនាម័យ​ មុន​នាំ​ចូល​ទីផ្សារ
នំ​បញ្ចុក​,​ បាញ់ហយ​,​ បាញ់​ស៊ុ​ង​ និងលត ​ឈ្មួញ​ទុក​ចោល​ផ្ទាល់​ដី​ គ្មាន​អនាម័យ​ មុន​នាំ​ចូល​ទីផ្សារ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត