នីសាន់បើក បញ្ច្រាសទិស បុកម៉ូតូ ស្លាប់អ្នកបើកម្នាក់ នៅផ្លូវជាតិលេខ៤

កំពង់ស្ពឺ៖ រថយន្តនីសាន់មួយគ្រឿង ខណៈដែលបើកបរបញ្ច្រាសទិស បានបុកម៉ូតូ ពេលធ្វើដំណើរលើ ដងផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រ លេខ៣៤-៣៥ បណ្តាលឲ្យបុរសម្នាក់ ស្លាប់នៅនឹងកន្លែង នៅម៉ោង៧៖២៥នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥នេះ ស្ថិតនៅភូមិត្រពាំងរកាពាក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពុងស្ពឺ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តនីសាន់នេះ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-3186 បានបុកជាមួយម៉ូតូ សង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខសៀមរាប 1M-1611 បណ្តាលឲ្យបុរសម្នាក់ដែល ជាអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយឡែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់។

ក្រោយកើតហេតុកម្លាំងជំនាញ បានចុះទៅអន្តរាគមន៍ ដើម្បីព្យាយាមទាក់ទងក្រុមគ្រួសារសព មកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ឯម៉ូតូ និងរថយន្ត នគរបាលបានយកទៅរក្សាទុក នៅអធិការស្រុកសំរោងទង៕

នីសាន់បើក បញ្ច្រាសទិស បុកម៉ូតូ ស្លាប់អ្នកបើកម្នាក់ នៅផ្លូវជាតិលេខ៤
នីសាន់បើក បញ្ច្រាសទិស បុកម៉ូតូ ស្លាប់អ្នកបើកម្នាក់ នៅផ្លូវជាតិលេខ៤

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត