Ford Everest 2016 រូបរាង​ថ្មី បច្ចេកវិទ្យា​ឆ្លាត​លើស​ពី​ការ​រំពឹង​ទុក មក​ដល់​​កម្ពុជា​ហើយ​!

Ford Everest 2016 រូបរាង​ថ្មី បច្ចេកវិទ្យា​ឆ្លាត​លើស​ពី​ការ​រំពឹង​ទុក មក​ដល់​​កម្ពុជា​ហើយ​!

ក្រោយ​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​នូវ​រូបរាង​ថ្មី​របស់​រថយន្ត Ford Everest 2016 រូបរាង​ថ្មី​ដែល​ជា​ប្រភេទ​រថយន្ត SUV សម្រាប់​ការ​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ​ជា​លក្ខណៈ​គ្រួសារ ក៏​ដូចជា​ការ​ប្រើ​ប្រាស់​សម្រាប់​ប្រតិបត្តិការ​អាជីវកម្ម រថយន្ត Ford Everest 2016 រូបរាង​ថ្មី បំពាក់​ដោយ​បច្ចេកវិទ្យា​ឆ្លាត​លើស​ពី​ការ​រំពឹង​ទុក ត្រូវ​បាន​ក្រុមហ៊ុន​អ អិម អេ ខេ​ម​បូឌា (RMA Cambodia) ដែល​ជា​តំណាង​ចែក​ចាយ​ផ្តាច់​មុខ​រថយន្ត​ហ្វ​ដ (Ford) នៅ​កម្ពុជា បាន​ប្រកាស​ដាក់​លក់​ជា​ផ្លូវការ​ចាប់​ពី​ថ្ងៃ​នេះ​តទៅ នៅ​តាម​បណ្តា​ទីតាំង​លក់​រថយន្ត ហ្វ​ដ ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

 

Ford Everest 2016 រូបរាង​ថ្មី បច្ចេកវិទ្យា​ឆ្លាត​លើស​ពី​ការ​រំពឹង​ទុក មក​ដល់​​កម្ពុជា​ហើយ​!

 

យោង​ទៅលើ​កេរ្តិ៍ឈ្មោះ​ដ៏​ល្បីល្បាញ​នៃ​រថយន្ត​ដែល​មាន​គុណភាព​ខ្ពស់​បំផុត​សម្រាប់​ការ​បើកបរ ក៏​ដូចជា​ភាព​ធន់​រឹងមាំ ស័ក្ដិសម​ទៅ​នឹង​អ្វី​ដែល​អ្នកបើកបរ​បាន​រំពឹង​ទុក​ថា​ជា​រថយន្ត SUV ដែល​ធន់​ជាង​គេ Ford Everest 2016 រូបរាង​ថ្មី​នេះ ត្រូវ​បាន​ផលិត​ឡើង​បំពាក់​ដោយ​បច្ចេកវិទ្យា​ដ៏​ឆ្លាត​វៃ​សម្រាប់​ការ​បើក​បរ​ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់​បំផុត​ មាន​ដូចជា បច្ចេកវិទ្យា SYNC 2 ដែល​អាច​ឲ្យ​អ្នក​បើកបរ ប្រើ​សំឡេង​និយាយ​បញ្ជា​ទៅ​លើ​ការ​កម្សាន្ត កំណត់​កម្រិត​សីតុណ្ហភាព​នៅ​ក្នុង​រថយន្ត ហើយ​អាច​ភ្ជាប់​ទូរស័ព្ទដៃ​ទៅ​នឹង​រថយន្ត​ជាមួយ​អេក្រង់ Touch Screen ដ៏​ធំ​ទំហំ 8 ​អ៊ី​ញ ប្រព័ន្ធ​ផ្តល់​ដំណឹង​ដល់​អ្នក​បើកបរ​ឲ្យ​ឈប់​សម្រាក​ពេល​ងងុយ​គេង ប្រព័ន្ធ​ផ្តល់​ដំណឹង​គ្រោះថ្នាក់​ជុំវិញ​រថយន្ត​ (Blind Sport Information System) ប្រព័ន្ធ​ចូល​ចត​ដោយ​ស្វ័យប្រវត្តិ (Semi-Active Park Assist) ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ដែល​អាច​កើត​មាន​នៅ​ខាង​មុខ (Collusion Warning)​ ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​លើផ្លូវ​កោង និង​រអិល (Roll Stability Control) ត្រូវ​បាន​បំពាក់ សម្រាប់​សម្រួល​ដល់​អ្នក​បើក​បរ​ឲ្យ​គ្រប់គ្រង​រថយន្ត​បាន ពេល​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត (Electronic Stability Program) ដែល​មាន​មុខងារ​យ៉ាង​សំខាន់​ក្នុង​ការ​ទប់​លំនឹង​រថយន្ត និង​បញ្ចៀស​ការ​ក្រឡាប់​ រ៉ាដា​កំណត់​ល្បឿន​ដែល​អាច​បន្ថយ​ល្បឿន​ដោយ​ស្វ័យប្រវត្តិ​តាម​ល្បឿន​រថយន្ត​ខាង​មុខ (Adaptive Cruise Control) ប្រព័ន្ធ​ជំនួយ​លើ​ចង្កូត​ និង​រំលឹក​ឲ្យ​អ្នក​បើកបរ​បើក​ក្នុង​គន្លង​ត្រឹមត្រូវ (Lane Keeping Alert) និង ប្រព័ន្ធ​បើកបរ​នៅលើ​គ្រប់​ស្ថានភាព​ផ្លូវ (Terrain Management System)​។​

 

សម្រាប់​ព័ត៌មាន​លម្អិត​ស្តី​អំពី​រថយន្ត Ford សូម​ទាក់ទង​មក​កាន់​លេខ​ទូរសព្ទ 012 333 975។​

 

Ford Everest 2016 រូបរាង​ថ្មី បច្ចេកវិទ្យា​ឆ្លាត​លើស​ពី​ការ​រំពឹង​ទុក មក​ដល់​​កម្ពុជា​ហើយ​!

 

Ford Everest 2016 រូបរាង​ថ្មី បច្ចេកវិទ្យា​ឆ្លាត​លើស​ពី​ការ​រំពឹង​ទុក មក​ដល់​​កម្ពុជា​ហើយ​!

 

​អំពី​ក្រុមហ៊ុន Ford ប្រចាំ​កម្ពុជា​

ក្រុមហ៊ុន Ford បាន​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា​អស់​រយៈ​ពេល​ជាង​១៥​ឆ្នាំ​មកហើយ ហើយ​បាន​ទទួល​នូវ​ភាព​ជោគជ័យ​យ៉ាង​ត្រចះ​ត្រចង់​នៅ​លើ​ទីផ្សារ​ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​អាជីវកម្ម​ជា​លើក​ដំបូង​មក​ម្ល៉េះ​។ ក្រុមហ៊ុន​ Ford និង​ក្រុមហ៊ុន RMA Cambodia ដែល​ជា​ក្រុមហ៊ុន​ដៃគូ​យូរ​អង្វែង​របស់​ខ្លួន បាន​បង្កើត​នូវ​អគារ​តាំង​បង្ហាញ​រថយន្ត ហាង​លក់​គ្រឿង​បន្លាស់ និង​មជ្ឈមណ្ឌល​សេវា​ជួសជុល ជាច្រើន​កន្លែង​នៅ​ទូទាំង​ប្រទេស ព្រម​ទាំង​បាន​នាំចូល​នូវ​រថយន្ត​ជាច្រើន​ប្រភេទ​មក​កាន់​ទីផ្សារ​កម្ពុជា​។​

អំពី​ក្រុមហ៊ុន អ អិម អេ ខេ​ម​បូឌា​

​ក្រុមហ៊ុន អ អិម អេ ខេ​ម​បូឌា ជា​ក្រុមហ៊ុន​ខ្នាត​អន្តរជាតិ ហើយ​មាន​ដំណើរការ​នៅ​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ១៩៩២​។ ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​ផ្តាច់​មុខ​នាំចូល និង​ចែកចាយ​ផលិតផល និង​សេវាកម្ម​លំដាប់​ពិ​ភព​លោក មក​​កម្ពុជា និង​មាន​បុគ្គលិក​ប្រកប​ដោយ​វិជ្ជាជីវៈ​ខ្ពស់​ក្នុង​ការ​ផ្តល់​សេវាកម្ម​ដ៏​ល្អ​ប្រសើរ​ដល់​អតិថិជន​របស់ខ្លួន​។ អ អិម អេ ខេ​ម​បូឌា ក៏​បាន​ផ្តល់​ការ​បណ្តុះ​បណ្តាល និង​ឱកាស​ការងារ​ដល់​ប្រជាជន​កម្ពុជា​ជិត​១៦០០​នាក់ និង​ជា​កន្លែង​ដែល​មាន​បរិយាកាស​ការ​ងារ​ល្អប្រសើរ និង​ទទួលបាន​អត្ថប្រយោជន៍​ជា​ច្រើន​ផ្សេង​ទៀត​។

 

​ផលិតផល និង​សេវាកម្ម ដែល​ក្រុមហ៊ុន អ អិម អេ ខេ​ម​បូឌា កំពុង​ផ្តល់​ជូន​រួមមាន​៖

– ផលិតផល​រថយន្ត Ford, Jaguar, Land Rover

– ប្រភេទ​គ្រឿងយន្ត John Deere, JCB Fuso, CAMC, Dressta

– ផ្នែក​ផលិតផល​ចម្រុះ TCM, JLG, DEXION, Megger, Karcher and 3M, and MS PALLET

– ចំណីរ​អាហារ Express Food Group (EFG): The Pizza Company, Costa Coffee, BBQ Chicken, Dairy Queen, Swensen’s, Kripy Kreme

– សេវា​ជួល​រថយន្ត AVIS Car Rental

– សេវា​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​ការ​ជាវ​ផលិតផល​របស់​ក្រុមហ៊ុន RMA Finance Services

– សេវា​ជួសជុល​រថយន្ត​ទំនើបៗ និង​រថយន្ត​ទូទៅ​

 

សម្រាប់​ព័ត៌មាន​បនែ្ថម​សូម​ទំនាក់ទំនង​៖

​ផ្នែក​លក់​រថយន្ត ហ្វ​ដ នៃ​ក្រុមហ៊ុន អ អិម អេ ខេ​ម​បូឌា (RMA Cambodia-Ford Division)
​មហាវិថី​ព្រះ​មុនី​វង្សៈ​ អគារ​លេខ​៤៤៤ មហាវិថី​ព្រះមុនីវង្ស ទល់មុខ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​

សម្រាប់​​ការ​ទំនាក់ទំនង​ទិញ​រថយន្ត និង​ការប្រឹក្សា​ព័ត៌មាន​ផ្នែក​លក់​រថយន្ត ហ្វ​ដ (Ford)

សូម​ទូរសព្ទ​មកកាន់​លេខៈ ០១២-៣៣៣ ៩៧៥ ឬ ០២៣ ២១៤ ២១៤

 

សម្រាប់​ការ​ទំនាក់ទំនង​ព័ត៌មាន និង​កិច្ចការ​សារ​ធា​រណៈ​

​សូម​ទូរសព្ទ​មកកាន់​លេខៈ ០៧៧ ៦៦៦ ៨៩២ ឬ ចូល​ទៅ​កាន់​គេហទំព័រ​របស់ ក្រុមហ៊ុន Ford ប្រចាំ​កម្ពុជា​តាមរយៈ www.ford-cambodia.com​ ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម​