ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ៣០

ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ៣០

​ឥឡូវនេះ កូន​របស់​អ្នក​ប្រហែលជា​មាន​ប្រវែង​ខ្លួន ៣៩ សង់ទីម៉ែត្រ និង​ទម្ងន់ ១,៣៦ គីឡូក្រាម (​ប្រហែល​ប៉ុន​ស្ពៃក្តោប​ដ៏​ធំ​មួយ​) ហើយ​។ ជាធម្មតា ទឹកភ្លោះ​ពាក់កណ្តាល គឺ​នៅ​ជុំវិញ​កូន ប៉ុន្តែ ចំណុះ​របស់​វា នឹង​ថយ​ចុះ​ទៅ​វិញ នៅពេល​គេ​លូតលាស់​កាន់តែ​ធំៗ​ទៅ ស្ទើរតែ​ពេញ​ស្បូន​។ ភ្នែក​ដ៏​ភ្លឺ​ច្បាស់​របស់គេ បន្ត​អភិវឌ្ឍន៍​ទៀត ទោះបីជា​យ៉ាងនេះក្តី ក្រោយ​ពី​គេ​សម្រាល​រួច ភ្នែក​របស់​គេ​នៅតែ​បិទ ក្នុង​ផ្នែក​មួយ​ដ៏​ល្អ​ដដែល​។ នៅពេល​គេ​បើក​ភ្នែក​បាន​ហើយ គេ​នឹង​ឆ្លើយតប ចំពោះ​ការប្រែប្រួល​ទាំងឡាយ​របស់​ពន្លឺ ប៉ុន្តែ នឹង​មាន​គំ​ហើយ​តែ ២០/៤០០ ទេ មានន័យ​ថា គេ​គ្រាន់តែ​អាច​មើល​ឃើញ​របស់​ឆ្ងាយ ពី​មុខតែ ៦ ទៅ ៩ សង់ទីម៉ែត្រ​ប៉ុណ្ណោះ​។ (​គំហើញ​មនុស្សពេញវ័យ​ធម្មតា​គឺ ២០/២០)​។

អ្នក​ប្រហែលជា​មាន​អារម្មណ៍​ថា អស់កម្លាំង​តិចតួច ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ជាពិសេស បើសិនជា​កំពុងតែ​មាន​បញ្ហា​នៃ​ការ​គេង​។ អ្នក​ក៏​ប្រហែលជា​អាច មាន​អារម្មណ៍​ថា ដូចជា​ធ្វើ​អ្វីៗ​ឆ្គង​ជាង​ធម្មតា ដែល​យើង​អាច​ដឹង​បាន​យ៉ាងច្បាស់​។ ការ​ធាត់​មួយ​មុខ មិន​ត្រឹមតែ​ជា​បញ្ហា​ទេ ប៉ុន្តែ កំហាប់​នៃ​ទម្ងន់​ក្នុង​ផ្ទៃពោះ ធ្វើឲ្យ​អ្នក​ពិបាក​បន្តិច​ហើយ​។ នេះ​ដោយសារ​តែ​ការប្រែប្រួល​អ័រម៉ូន សរសៃ​ចង​ឆ្អឹង និង​ឆ្អឹង ធូរ​កាន់តែច្រើន សន្លាក់​កាន់តែ​ធូរ​ជាង​មុន ដែល​ជាហេតុ​នាំ​ឲ្យ​លំនឹង​របស់​អ្នក ប្រែប្រួល​បន្តិចបន្តួច​។ ជាមួយគ្នានេះដែរ ការ​បន្ធូរ​នៃ​សរសៃ​ចង​ឆ្អឹង និង​ឆ្អឹង​ពិតជា​អាច​ធ្វើឲ្យ ប្រអប់ជើង​រីក​ធំ​ជាប់​រហូត ដូច្នេះ អ្នក​ត្រូវ​តែ​រក​ស្បែកជើង​ណា ដែល​មាន​លេខ​ធំ​ជាង​មុន​ប្រើ​ហើយ​។ តើ​អ្នក​មាន​ចាំ​ការប្រែប្រួល​អារម្មណ៍ ដែល​អ្នក​ធ្លាប់មាន កាល​ពី​មាន​ផ្ទៃពោះ​គ្រា​ដំបូង​ទេ​? ការ​ផ្សំ​ចូលគ្នា នៃ​រោគ​សញ្ញា​មិន​ស្រួល​ក្នុង​ខ្លួន និង​ការប្រែប្រួល​អ័រម៉ូន អាច​ដោយសារ​តែ​អារម្មណ៍​ផ្លូវចិត្ត​ឡើង​ចុះៗ​មិន​ឈប់​។

វា​គឺជា​រឿង​ធម្មតា​ទេ ដែល​ត្រូវ​បារម្ភ​អំពី​អ្វី ដែល​អាច​កើតមាន ក្នុងការ​សម្រាល​របស់​អ្នក ឬ​ខណៈពេល​ដែល​អ្នកនឹង​ក្លាយទៅជា​ឪពុកម្តាយ​ដ៏​ល្អ​។ ប៉ុន្តែ បើសិន​ជា​អ្នក​មិន​អាច​ដោះស្រាយ​បញ្ហា​ទាំងអស់​នេះ​បានទេ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​ឆ្មប​បន្ថែម​ទៅ​។ អ្នក​ប្រហែលជា​ស្ត្រី​ម្នាក់ ក្នុងចំណោម​ស្ត្រី​ដែល​ពោរពេញ​ទៅ​ដោយ​ក្តី​សង្ឃឹម​ចំនួន ១០ នាក់ ដែល​ត្រូវ​ចូល​សមរភូមិ​បាក់​ទឹកចិត្ត ក្នុងពេល​មាន​ផ្ទៃពោះ​។ ជាមួយគ្នានេះដែរ ចូរ​ឲ្យ​គ្រូពេទ្យ​ដឹង​ផង បើសិន​ជា​អ្នក​ឧស្សាហ៍​តក់ស្លុត ឬ​ភ័យខ្លាច​។

​អ្វី​ដែល​ត្រូវ​ធ្វើ​នៅ​សប្តាហ៍​នេះ​
​ប្រមូលផ្តុំ​ប្រដាប់ប្រដារ របស់​ទារក​ទាំងអស់​។ នេះ​គឺជា​ការងារ​ដ៏​អស្ចារ្យ​មួយ សម្រាប់​ប្តីរ​របស់​អ្នក ឬ​មិត្តភក្តិ​ដែល​ចង់​ជួយ​។ គ្រែ​ទ្រុង​សម្រាប់​កូន​គេង កន្ត្រក ឬ​អង្រឹង​កូន​គេង និង​រទេះរុញ សុទ្ធតែ​ជា​របស់​ដែល​ត្រូវ ប្រមូល​មក​ដាក់​ឲ្យនៅ​ជាមួយ​គ្នា ជាពិសេស នៅ​ពេល​អ្នក​គេង​មិនសូវ​បាន​។ ដូច្នេះ​ចូរ​ចាប់ផ្តើម​ធ្វើ​វា​ទៅ​។ អង្រឹង​យោល ទូរស័ព្ទដៃ និង​របស់​តាមដាន សុទ្ធតែ​ត្រូវ​ការបញ្ចូល​ថ្ម​ទាំងអស់ ដូច្នេះ ចូរ​ប្រាកដថា​អ្នក​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ដៃ​។ វិធី​ដែល​ល្អ គួរតែ​ប្តូរ​ថ្ម​ចាស់​ចេញ និង​ប្រើ​របស់​ដែល​អាច​បញ្ចូល​ថ្ម​បាន​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។