តើអ្នក ចង់ឃើញអ្វីខ្លះ ពេលទៅដល់ទឹកដី អេហ្ស៊ីប?

គែរ៖ បើទោះបីជាអេហ្ស៊ីប ហាក់មិនទាន់ផ្តល់ ទំនុកចិត្ត ១០០% ដល់ភ្ញៀវទេសចរ អន្តរជាតិ ក៏ដោយ ប៉ុន្តែបើតាម ស្ថានភាព ជាក់ស្តែងនោះ ប្រទេសអាហ្វ្រិកខាងជើង កៀកនឹងតំបន់ មជ្ឈិមបូព៌ា មួយនេះ ហាក់កំពុងឈានទៅរក ភាពប្រសើរឡើងផ្នែកសន្តិសុខដ៏គួរឲ្យទុកចិត្ត បន្ទាប់ពីរដ្ឋប្រហារ និង វិបត្តិនយោបាយ ដែលបង្ហូរឈាមគ្នា បាន បញ្ចប់កាលពីឆ្នាំ ២០១៣។

បើសម្លឹងមើលទៅលើវិស័យទេសចរណ៍វិញ អេហ្ស៊ីប ហាក់ធ្លាក់ចុះ ខ្លាំងនៅរយៈពេល ៤ ឆ្នាំ ចុងក្រោយនេះ ដោយ សារតែសង្គ្រាម។ ហេតុដូច្នេះ ប្រាសាទបុរណា ពីរ៉ាមីត ដែលមាន អាយុ កាលជាង ៦.០០០ ឆ្នាំ និងចាស់ជាងគេ លើលោកនោះ ក៏បានធ្លាក់កិត្តិនាម ទៅតាមនោះដែរ។ កាលពីមុន ឲ្យតែគេនិយាយដល់ប្រាសាទបុរណ ឬ អច្ឆរិយវត្ថុកំពូលៗលើលោក នោះ ប្រាសាទពីរ៉ាមីត របស់អេហ្ស៊ីប តែងតែឈរលំដាប់ទី ១ ជានិច្ច។

ប៉ុន្តែសម្រាប់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កេរ្តិ៍ឈ្មោះល្បាញល្បីរន្ទឺ នៃអច្ឆរិយវត្ថុលើ លោក បានកើនឡើង ចំពោះ ប្រាសាទអង្គរវត្តនៅកម្ពុជា, មហាកំពែងចិន, ម៉ាជូពីជូ នៅកូឡុំប៊ី, និង តាច់ម៉ាហាល់ នៅឥណ្ឌា ជាដើម។ វាមិនប្រាកដនោះទេ បន្ទាប់ពីអេហ្ស៊ីប ទទួលបាន សន្តិភាពឡើងវិញនោះ កេរ្តិ៍ឈ្មោះ ដែលធ្លាប់ល្បាញល្បីរបស់ អេហ្ស៊ីប នឹង ទាក់ទាញភ្ញៀវ ទេសចរណ៍ កុះករឡើងវិញ ក្រោយនយោបាយទាក់ទាញរបស់រដ្ឋាភិបាលថ្មី។

ទីក្រុងគែរ របស់ប្រទេសអេហ្ស៊ីប ដែលនៅជាប់នឹងតំបន់នៃប្រាសាទបុរាណ ពីរ៉ាមីត នោះ បានទទួលភ្ញៀវ ទេសចរណ៍ កើនឡើងវិញ ស្រឺតៗ ហើយអ្វីដែលគេមានភាពកក់ក្តៅនោះ គឺ ការទស្សនាសារៈមន្ទីរជាតិ ដែល ពោពេញដោយវត្ថុបុរាណ នៃប្រវត្តិសាស្ត្រ មិនអាចកាត់ថ្លៃ បាន ជាពិសេសគឺ រូបស្មូនពីមាស របស់ស្តេច Tutankhamun ដែលអ្នកទេសចរនានា អាចថត រូបទុកជាការកំសាន្ត ដោយសេរី។

បន្ថែមពីនេះទៀត លោកអ្នកអាចជិះសត្វអូដ លើវាលខ្សាច់ដ៏ធំល្វឹងល្វឺយ ហើយទស្សនា ប្រាសាទពីរ៉ាមីត ដែល ពេលខ្លះ វាបញ្ចេញពណ៌មាស ទៅតាមពន្លឺព្រះអាទិត្យថែមទៀតផង៕

រូបស្តេចអេហ្ស៊ីបពីបុរាណ ធ្វើពីមាសសុទ្ធ

តើអ្នក ចង់ឃើញអ្វីខ្លះ ពេលទៅដល់ទឹកដី អេហ្ស៊ីប?

តើអ្នក ចង់ឃើញអ្វីខ្លះ ពេលទៅដល់ទឹកដី អេហ្ស៊ីប?

តើអ្នក ចង់ឃើញអ្វីខ្លះ ពេលទៅដល់ទឹកដី អេហ្ស៊ីប?

តើអ្នក ចង់ឃើញអ្វីខ្លះ ពេលទៅដល់ទឹកដី អេហ្ស៊ីប?