Ryan Giggs អាចនឹងឡើង ជំនួសតំណែង Louis van Gaa មុនបុណ្យណូអ៊ែល

ឡុងដ៍៖ អតីតកីឡាករ បិសាចក្រហម លោក Ryan Giggs បច្ចុប្បន្នជាជំនួយការគ្រូបង្វឹកនោះ នឹងត្រូវជំនួសតំណែងលោក Louis van Gaal មុនបុណ្យណូអ៊ែល ។ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មាន Metro កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ ។

ជំនួយការអាយុ ៤៨ឆ្នាំរូបនេះ បានអះអាងថា នៅប៉ុន្មានថ្ងៃមកនេះ  មានមនុស្សជាច្រើន បានផ្ញើសារមកកាន់លោក ឲ្យជំនួសតំណែង គ្រូបង្វឹកសញ្ជាតិហុល្លង់ Louis van Gaal  ។

បញ្ហានេះដែរ បានកើតឡើង ក្រោយគ្រូបង្វឹកសញ្ជាតិហុល្លង់ Louis van Gaal ដឹកនាំក្រុមលេងក្នុងទឹកដីចាញ់ ចាប់លឿង Norwich City កាលពីចុងសប្តាហ៍កន្លងទៅ។ ទន្ទឹមជាមួយនឹងគ្នានេះដែរ ក្នុងនោះក៏បានលេចព័ត៌មានមួយទៀតថា  Jose Mourinho  នឹងជំនួសតំណែង គ្រូបង្វឹក ហុល្លង់ ក្រោយអ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់ ត្រូវបានបណ្តេញចេញពីតំណែងនៅតោខៀវ Chelsea កាលពីសប្តាហ៍កន្លងទៅ ។

បើទោះបីជាយ៉ាងនេះក្តី នៅមិនទាន់មានរបាយការណ៍ ជាក់លាក់ណាមួយ  ចេញផ្សាយពីបញ្ហានេះ នៅឡើយនោះទេ៕

Ryan Giggs អាចនឹងឡើង ជំនួសតំណែង Louis van Gaa មុនបុណ្យណូអ៊ែល