Mark ម្ចាស់ Facebook ចេះ​ប្តូរ​ខោ​ទឹកនោម​កូន​ដែរ​ទេ​?

Mark ម្ចាស់ Facebook ចេះ​ប្តូរ​ខោ​ទឹកនោម​កូន​ដែរ​ទេ​?

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​អាទិត្យ​មុន លោកប៉ា​ដ៏​គួរឲ្យ​សរសើរ​ម្នាក់ បាន​បង្ហោះ​រូប​កូន​របស់​ខ្លួន​ឈ្មោះ Maxima Chan Zuckerberg ក្នុង​សម្លៀកបំពាក់​ដូច​រឿង Star Wars ហើយ​ប្រហែលជា​គាត់ ជា​អ្នកគាំទ្រ​រឿង​នេះ​ហើយ​មើលទៅ​។ ត្រឹមតែ​មួយ​ម៉ោង​សោះ រូបថត​នេះ ត្រូវបាន​គេ​បង្ហាញ​ការ​ចូល​ចិត្ត ដល់​ទៅ ៦០ ម៉ឺន LIKE​។​

Maxima បាន​កើត​នៅ​អំឡុងពេល បុណ្យ​ថ្លែង​អរគុណ (Thanksgiving) ហើយ​បាន​ក្លាយ​ជា​តារា​ល្បី​វ័យក្មេង ដោយ​មិន​ដឹង​ខ្លួន តាមរយៈ Facebook របស់​នាង​។ ស្ថាបនិក Facebook លោក Mark និង​ភរិយា Priscilla បាន​រូបភាព​កូន​លើកដំបូង កាលពី​ថ្ងៃ​ទី ១ ខែ ធ្នូ ហើយ​កាលពី​អាទិត្យ​មុន លោក Zuckerberg ក៏​បាន​បង្ហោះ​រូបថត​ខ្លួនឯង ដែល​កំពុង​តែ​ប្តូរ​ខោ​ទឹកនោមឲ្យ​កូនផងដែរ (​ទទួល​បាន​ការ​ចូល​ចិត្ត​ជាង ២ លាន LIKE)៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។