ការ​ប្រថុយ​នឹង​គ្រោះថ្នាក់ ពេល​ប្រើប្រាស់​ទូរស័ព្ទ​ដៃ

ការ​ប្រថុយ​នឹង​គ្រោះថ្នាក់ ពេល​ប្រើប្រាស់​ទូរស័ព្ទ​ដៃ

​បច្ចុប្បនេះ ជីវិត​រស់នៅ​ប្រចាំថ្ងៃ មិន​អាច​ខ្វះ​បច្ចេកវិទ្យា​នោះទេ គឺ​យើង​រស់នៅ ដោយ​ពឹងផ្អែក​ទៅលើ​វា​ទាំងអស់ ដូចជា ទូរស័ព្ទដៃ ទូរទស្សន៍ វិទ្យុ និង​អ៊ី​ធើ​ណេត​ជាដើម ហើយ​យើង​ក៏​មិន​អាច​ស្រមៃ​ឃើញ​ដែរ​ថា​តើ ជីវិត​យើង​នឹង​ក្លាយជា​យ៉ាងណា បើ​គ្មាន​បច្ចេកវិទ្យា​។ មនុស្ស​គ្រប់​បានដឹងថា ទូរស័ព្ទដៃ អាច​ធ្វើឲ្យ​អ្នក​កើត​ជំងឺ​មហារីក ប៉ុន្តែ វា​មិនមែន​ជា​បញ្ហា​តែមួយ ដែល​គេ​បាន​រាយការណ៍​នោះទេ​។ ទោះបីជា​យ៉ាងនេះក្តី ដោយសារ​យើង​ងប់ងុល ហើយ​មិន​អាច​អត់​វា​បាន យើង​នៅតែ​ប្រើ ទោះបីជា​វា​ប្រឈមមុខ នឹង​គ្រោះថ្នាក់​ក៏ដោយ​។ ទូរស័ព្ទដៃ អាច​បង្ក​គ្រោះថ្នាក់ ហើយ​ប្រថុយ​នឹង​បញ្ហា​ជាច្រើន​ដូចជា ៖

​ទូរស័ព្ទ​ដៃ​បង្ក​ជំងឺមហារីក​
​ការសិក្សា​បាន​បង្ហាញថា ទូរស័ព្ទដៃ ពិតជា​មាន​ជាតិ​វិទ្យុ​សកម្ម ដែល​ប៉ះពាល់​ដល់​សុខភាព​ជា​ខ្លាំង​។ វា​អាច​បង្ក​ជា​ដុំ​សាច់ ឬ ជំងឺមហារីក​ខួរក្បាល​។

​គេង​មិន​លក់​
​តើ​អ្នក​មាន​កត់សម្គាល់ឃើញ​ទេ​ថា អ្នក​គេង​មិនសូវ​លក់ ក្រោយពេល​មើល​ទូរស័ព្ទដៃ មុនពេល​ចូល​គេង​?

​បង្កើន​គ្រោះ​ថ្នាក់​នានា​
​គេ​មិន​ឆ្ងល់​ទេ​ថា ទូរស័ព្ទដៃ​អាច​បង្ក​គ្រោះថ្នាក់​ជា​ច្រើន ជាពិសេស នៅលើ​ផ្លូវថ្នល់​។ ការនិយាយ​ទូរស័ព្ទ នៅក្នុង​ពេល​បើកបរ ពិតជា​ប្រឈមមុខ​ខ្ពស់ ទៅ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​។​

​បញ្ហា​នៃ​ការ​ស្តាប់​
​ជាតិ​វិទ្យុសកម្ម​នៅជាប់​ទូរស័ព្ទ អាច​នឹង​ធ្វើឲ្យ​អ្នក​បាត់បង់​ការ​ស្តាប់លឺ ដោយ​មិន​ដឹង​ខ្លួន​។​

​បញ្ហា​គ្មាន​កូន​
​ការប្រើ​ទូរស័ព្ទ​ច្រើន អាច​ធ្វើឲ្យ​អ្នក មិន​អាច​មាន​កូន​បាន​។ ការ​សិក្សា​ក៏​បាន​បង្ហាញថា ទូរស័ព្ទដៃ អាច​ធ្វើឲ្យ​កម្រិត​មេ​ជីវិត​ឈ្មោះ​ចុះខ្សោយ​។

​ខូច​ភ្នែក​
​អ្នក​អាច​មាន​ការងាយស្រួល ក្នុងការ​មើលសៀវភៅ មើល​ព័ត៌មាន​ឬ​ស្តាប់​ចម្រៀង​តាម​ទូរស័ព្ទដៃ​។ ពេល​អ្នក​ធ្វើ​បែប​នេះ អ្នក​ត្រូវ​ប្រើ​ភ្នែក​សម្លឹងមើល តួអក្សរ​តូចៗ ដែល​មាន​នៅ​ទូរស័ព្ទដៃ ដូច្នេះ វា​ពិតជា​ជះឥទ្ធិពល​អាក្រក់ ចំពោះ​ភ្នែក​អ្នក​ខ្លាំងណាស់​។ វា​អាច​ធ្វើឲ្យ​ភ្នែក​អ្នក​ស្ងួត និង​ឡើង​ក្រហម​។​
​ដូច្នេះ អ្នក​ត្រូវ​ប្រុងប្រយ័ត្ន ក្នុង​ការប្រើប្រាស់​ទូរស័ព្ទ​ដៃ​របស់​អ្នក​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។