តើ​ដង​ស៊ែល​ហ្វី (Selfie) ផ្តល់​អត្ថ​ប្រយោជន៍ និង គុណ​វិបត្តិ​អ្វីខ្លះ?

នាពេលបច្ចុប្បន្នការថតរូបគឺជា​ទំលាប់​ដ៏​សាមញ្ញ​មួយ ដែល​អ្នក​ខ្លះ​ចូល​ចិត្ត​ថត​បែប​សាមញ្ញ​ដោយ​ប្រើ​កាមេរ៉ា​ក្រោយ និង អ្នក​ខ្លះ​ទៀត​ចូល​ចិត្តថត​រូប​បែប ស៊ែល​ហ្វី (Selfie) ដោយ​ប្រើ​កាមេរ៉ា​មុខ នៅ​គ្រប់​ទីកន្លែង​ដែល​គេទៅដល់ដូចជា រមណីយដ្ឋាន ឬ ពេលជួបជុំមិត្តភក្តិ។ ដូច្នេះដើម្បីបំពេញតម្រូវការ ការ​ថត​រូប​បែបស៊ែលហ្វី ទើបគេបង្កើតដងស៊ែលហ្វីឡើង សំរាប់ថតរូបស៊ែលហ្វីអោយបានស្អាត និង បានគ្នា​ច្រើន​។ ប៉ុន្តែនៅពេលដែលអ្នកប្រើវា អ្នកគួរយល់ដឹងអំពីអត្ថប្រយោជន៍ និង គុណវិបត្តិ​នៅក្នុងពេល​ប្រើ​ប្រាស់​វា ហើយថ្ងៃនេះខេមបូ​រីផតនឹងបង្ហាញពីគុណសម្បត្តិ និង គុណវិបត្តរបស់ដងស៊ែលហ្វី។

តើ​ដង​ស៊ែល​ហ្វី (Selfie) ផ្តល់​អត្ថ​ប្រយោជន៍ និង គុណ​វិបត្តិ​អ្វីខ្លះ?

ដំបូងយើងនិយាយអំពីគុណសម្បត្តិ

ប្រើដងស៊ែលហ្វីសំរាប់ថតរូបគឺវាផ្តល់ភាពងាយស្រួលដល់យើង ព្រោះបើយើងចង់​ថត​រូបដោយមាន​សមាជិក​ច្រើន វាអាចជួយចាប់យកមុខមិត្តភក្តិដែលឈរជិតយើងបានទាំងអស់។​ ម្យ៉ាងទៀតដង​ស៊ែលហ្វី​វែង អាចអោយយើងចាប់យករូបភាព ឬ វីដេអូ ជាលក្ខណៈ Wide Angle​ (ថតបានធំទូលាយ) ទៀតផង ប៉ុន្តែយើងក៏មិនគួរបន្លាយដងរបស់វាអោយវែងជ្រុលពេកដែរ ព្រោះបណ្តាលអោយមានលំញ័រ​ពេលយើង​ថតរូប ដោយសារដងវែងពេកពិបាកក្នុងការកាន់ថត។ ហើយបច្ចុប្បន្ន​ដងស៊ែលហ្វី​អាច​ភ្ជាប់​បាន​ទាំង​ជាមួយ​ស្មាតហ្វូន និង កាមេរ៉ាមួយចំនួន។

តើ​ដង​ស៊ែល​ហ្វី (Selfie) ផ្តល់​អត្ថ​ប្រយោជន៍ និង គុណ​វិបត្តិ​អ្វីខ្លះ? តើ​ដង​ស៊ែល​ហ្វី (Selfie) ផ្តល់​អត្ថ​ប្រយោជន៍ និង គុណ​វិបត្តិ​អ្វីខ្លះ?

ទន្ទឹមនឹងគុណសម្បត្តិ ដងស៊ែលហ្វីក៏មានគុណវិបត្តិខ្លះដែរ

1.  អាចបណ្តាលអោយរបូតជ្រុះទូរស័ព្ទពីទីខ្ពស់ នេះជាបញ្ហាចំបងដែល​អាចកើតឡើង​ពេល​ដែល​យើង​ថតរូប​ស៊ែលហ្វី ជាពិសេសសម្រាប់អ្នកដែលប្រើទូរស័ព្ទអេក្រង់ធំ និង មានទម្ងន់​រាង​ធ្ងន់​បន្តិច​។ ការជ្រុះបែបនេះពេលខ្លះអាចបណ្តាលអោយបែកអេក្រង់ទូរស័ព្ទ ឬ ប្រេះស្រាំ​គែមទូរស័ព្ទ​ក៏ថាបាន ដូចនេះគួរចៀសវាងការប្រើដោយធ្វេសប្រហែស។ ម្យ៉ាងទៀតចៀសវាង​ការប្រើ​នៅ​ក្បែរ​មាត់​ទឹក ព្រោះវាអាចបណ្តាលអោយជ្រុះទូរស័ព្ទចូលទឹកបាន។តើ​ដង​ស៊ែល​ហ្វី (Selfie) ផ្តល់​អត្ថ​ប្រយោជន៍ និង គុណ​វិបត្តិ​អ្វីខ្លះ?

2.  ឆាប់ធ្វើអោយសឹកឆ្កូតទូរស័ព្ទ ព្រោះពេលដែលយើងប្រើដងស៊ែលហ្វី គឺយើងត្រូវយកទូរស័ព្ទមក​រឹតនឹងដង ដើម្បីអោយវាជាប់ចៀសវាងការជ្រុះ តែការរឹតបែបនេះ​ជា​ច្រើន​ដងវាអាច​បណ្តាល​ឲ្យ​ទូរស័ព្ទរបស់យើងមានភាពសឹក និង មានស្នាមឆ្កូត ដូច្នេះ​ដើម្បី​ចៀស​វាង​បញ្ហា​នេះ អ្នកគួរអ៊ុត​ទូរស័ព្ទ ឬ ប្រើស្រោមការពារទូរស័ព្ទ របស់អ្នកមុនពេលប្រើជាមួយដងស៊ែល​ហ្វី។

តើ​ដង​ស៊ែល​ហ្វី (Selfie) ផ្តល់​អត្ថ​ប្រយោជន៍ និង គុណ​វិបត្តិ​អ្វីខ្លះ?

 

3.  វាបណ្តាលអោយប៉ះក្បាលអ្នកដទៃ ពេលដែលយើងបន្លាយដងរបស់វាវែងពេក នៅកន្លែងដែល​មាន​មនុស្សច្រើន ដូចជានៅកន្លែងប្រគុំតន្រ្តី ឬ នៅទីសាធារណៈ។ ដូច្នេះគួរតែប្រើដងស៊ែល​ហ្វី​នៅ​កន្លែងដែលទូលាយៗ​បានហើយ ចៀសវាងប៉ះត្រូវក្បាលគេឯង។

តើ​ដង​ស៊ែល​ហ្វី (Selfie) ផ្តល់​អត្ថ​ប្រយោជន៍ និង គុណ​វិបត្តិ​អ្វីខ្លះ?

តើយើងគួរជ្រើសរើសដងស៊ែលហ្វីប្រភេទណា?

ដងស៊ែលហ្វីមានច្រើនប្រភេទ ដូចជាដងស៊ែលហ្វីដែលបញ្ជា​ ដោយ ប្លូធូស, វ៉ាយហ្វាយ ឬ បញ្ជា​ដោយ​ប្រើ​ខ្សែ។ ប៉ុន្តែយកល្អយើងគួរប្រើប្រាស់ដងស៊ែលហ្វីដែលបញ្ជា​ដោយប្លូធូស ព្រោះវាមិនស៊ាំញ៉ាំ មិន​ត្រូវ​ការ​ប្រើ​ខ្សែដោត និង មិនត្រូវការកម្មវិធីកាមេរ៉ាជំនួយដូចការបញ្ជា​តាមរយៈវ៉ាយហ្វាយ។ ម្យ៉ាងទៀតគួរ​ជ្រើស​រើសដងស៊ែលហ្វីណាដែលមានដងសំរាប់រឹត រាងមាំ ដើម្បីចៀសវាងការជ្រុះចេញពីដង។

តើ​ដង​ស៊ែល​ហ្វី (Selfie) ផ្តល់​អត្ថ​ប្រយោជន៍ និង គុណ​វិបត្តិ​អ្វីខ្លះ? តើ​ដង​ស៊ែល​ហ្វី (Selfie) ផ្តល់​អត្ថ​ប្រយោជន៍ និង គុណ​វិបត្តិ​អ្វីខ្លះ?

សព្វថ្ងៃដងស៊ែលហ្វីមានច្រើនប្រភេទសំរាប់ជ្រើសរើស ហើយថែមទាំងមានតម្លៃថោកទៀតផង ប៉ុន្តែ​បើ​ដងស៊ែលហ្វីប្លូធូសវាមានតម្លៃរាងថ្លៃជាង ដងស៊ែលហ្វីដែលប្រើខ្សែ។ យើងសង្ឃឹមថាអ្នកទាំងអស់គ្នា​នឹងស្វែងយល់អំពីគុណសម្បត្តិ និង គុណវិបត្តិនៃដងស៊ែលហ្វី ហើយប្រើប្រាស់វាដោយប្រុងប្រយ័ត្ន។

  • ដោយ: Samphas
  • 2:22 PM, 22 December
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ