បណ្តាំ​តារា​ដែល​ធ្លាប់តែ​ធាត់ ហើយ​អាច​បញ្ចុះទម្ងន់​

​បើទោះជា​នាង បែ​រី ម៊័​រ តារា​សម្តែង​មួយរូប​ដែលមាន​រូបរាង​ធាត់​យ៉ាងខ្លាំង​នោះ​ក៏ដោយ ប៉ុន្តែ​ឆ្លងកាត់​ការបញ្ចុះ​ទម្ងន់ និង គ្រប់គ្រង​ទម្ងន់​ច្រើន​វិធី​ចុងក្រោយ នាង​អាច​បញ្ចុះទម្ងន់​បានទទួល​ជោគជ័យ ។ នៅពេល​បញ្ចុះទម្ងន់​បាន​យ៉ាង​ជោគជ័យ​នេះ​ក៏ត្រូវ​បាន​កាសែត Daily Telegraph ចុះផ្សាយ​អំពី​នាង​ផងដែរ ។

នាង​បានបង្ហាញ​ពី​អារម្មណ៍​ពិត​ក្នុង​កាសែត​នេះ​ថា «​ខ្ញុំ​សុំ​ណែនាំ​គ្រប់គ្នា​ដែល​ចង់​បញ្ចុះទម្ងន់​ថា អ្នក​គួរ​បរិភោគ​ដូច​មុន​ដដែល ប៉ុន្តែ​បរិមាណ​ក្នុងការ​បរិភោគ​ឱ្យ​តិចជាង​មុន ។ ខ្ញុំ​មាន​ទម្លាប់​មិន​បរិភោគ​អ្វី​តាមចិត្ត​ចង់​ទេ ហេតុនេះ​ការបញ្ចុះ​ទម្ងន់​របស់ខ្ញុំ​ទទួលជោគជ័យ​ដូច​ថ្ងៃនេះ ។ អ្នក​សាកល្បង​តាម​វិធី​នេះ​ពិតជា​ទទួលបាន​ផល​ជាពុំខាន​» ៕ដេប៉ូ

បណ្តាំ​តារា​ដែល​ធ្លាប់តែ​ធាត់ ហើយ​អាច​បញ្ចុះទម្ងន់​