នៅចិន ផ្លែប៉ោម ឡើងថ្លៃខ្លាំង ដោយសារតែ រូបស្ព៉តពាណិជ្ជកម្ម នារីអូតេស ថើបផ្លែប៉ោម

ចិន៖ កាលពីពេលថ្មីៗនេះ ចំនួននៃការដាក់លក់ ផ្លែប៉ោម នៅលើបណ្តាញអនឡាន ដែលមានភ្ជាប់ ជាមួយនឹង រូបស្ព៉តពាណិជ្ជកម្ម នារីអូតេស ថើបផ្លែប៉ោម បានកើនឡើង គួរឲ្យកត់សម្គាល់ ខណៈតម្លៃនៃផ្លែប៉ោម ក៏បានឡើងថ្លៃ ខ្លាំងណាស់ដែរ។

នៅចិន ផ្លែប៉ោម ឡើងថ្លៃខ្លាំង ដោយសារតែ រូបស្ព៉តពាណិជ្ជកម្ម នារីអូតេស ថើបផ្លែប៉ោម

រូបនារីអូតេស ថើបផ្លែប៉ោមនោះ ត្រូវបានគេដឹងថា ជាសិក្ខាកាម នៅឯមហាវិទ្យាល័យ អាកាសចរណ៍ស៊ីវិល "Sichuan Southwest Vocational College of Civil Aviation" របស់ប្រទេសចិន។

នៅចិន ផ្លែប៉ោម ឡើងថ្លៃខ្លាំង ដោយសារតែ រូបស្ព៉តពាណិជ្ជកម្ម នារីអូតេស ថើបផ្លែប៉ោម

គួរបញ្ជាក់ផងដែរថា ផ្លែប៉ោម ដែលមានស្នាមថើប របស់នារីអូតេសនោះ ត្រូវបានគេដាក់លក់ ក្នុងតម្លៃ ចន្លោះពី ៩.៩យ័ន (១.៥ដុល្លារ) ទៅ ១២៩.៩យ័ន (២០ដុល្លារ) ក្នុងមួយផ្លែ។ មិនតែប៉ុណ្ណោះ វាបានទាក់ទាញ ការចាប់អារម្មណ៍ របស់អ្នកនិយមប្រើប្រាស់ អ៊ីនធឺណែតជាច្រើន ទៅទិញផ្លែប៉ោមទាំងនោះ ដើម្បីចង់ដឹង ចង់ឃើញ ពីស្នាមថើប នោះទៀតផង។

នៅចិន ផ្លែប៉ោម ឡើងថ្លៃខ្លាំង ដោយសារតែ រូបស្ព៉តពាណិជ្ជកម្ម នារីអូតេស ថើបផ្លែប៉ោម

ជាមួយគ្នានេះដែរ ក៏មានការដាក់លក់ ផ្លែប៉ោម នៅលើបណ្តាញអនឡាន ដោយយករូប នារីអូតេស ដទៃទៀត មកដាក់ ធ្វើជារូបស្ព៉តពាណិជ្ជកម្ម ផងដែរ ហើយខ្លះទៀត មានថតជាខ្សែវីដេអូ បង្ហាញពីនារីអូតេស ទាំងនោះ ថើបផ្លែប៉ោម ស្តែងៗតែម្តង។

យ៉ាងណាមិញ មានការផ្សព្វផ្សាយ លក់ផ្លែប៉ោមមួយ បានសរសេរថា «តម្លៃត្រឹមតែ ៩.៩យ័ន (១.៥ដុល្លារ) ប៉ុណ្ណោះ អ្នកអាចទទួលបានស្នាមថើប ពីនារីអូតេស យកទៅផ្ទះហើយ»៕

នៅចិន ផ្លែប៉ោម ឡើងថ្លៃខ្លាំង ដោយសារតែ រូបស្ព៉តពាណិជ្ជកម្ម នារីអូតេស ថើបផ្លែប៉ោម
នៅចិន ផ្លែប៉ោម ឡើងថ្លៃខ្លាំង ដោយសារតែ រូបស្ព៉តពាណិជ្ជកម្ម នារីអូតេស ថើបផ្លែប៉ោម
នៅចិន ផ្លែប៉ោម ឡើងថ្លៃខ្លាំង ដោយសារតែ រូបស្ព៉តពាណិជ្ជកម្ម នារីអូតេស ថើបផ្លែប៉ោមនៅចិន ផ្លែប៉ោម ឡើងថ្លៃខ្លាំង ដោយសារតែ រូបស្ព៉តពាណិជ្ជកម្ម នារីអូតេស ថើបផ្លែប៉ោម
នៅចិន ផ្លែប៉ោម ឡើងថ្លៃខ្លាំង ដោយសារតែ រូបស្ព៉តពាណិជ្ជកម្ម នារីអូតេស ថើបផ្លែប៉ោម

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត