​​វៀតណាម​ប្រុស​ស្រី​២​នាក់​ត្រូវ​បាន​ប៉េ​អឹម​ស្រុក​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​

​ខេត្ត​ឧត្តរមានជ័យ ៖​ ​កម្លាំង​ប៉េ​អឹម​​ស្រុក​អន្លង់​​វែង ​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ប្រុស​ស្រី​២​នាក់​តាមដីកាបង្គាប់​របស់​លោក​ គួ​ន ច​ន្ថា ​ចៅក្រម​ស៊ើប​សួរនៃ​សាលា​ដំបង​ខេត្តលេខ​០៣៧.​ត​.​ព្រ​/១៥ ​លើ​សំណុំរឿង​ស៊ើប​​សួរលេខ​០៩១ ចុះ​ថ្ងៃ​ទី​១៤ ​ខែកក្កដា​ ២០១៥ ​​​ចោទប្រកាន់​ពី​បទ​ជួញដូរ​​​សារ​ធាតុ​ញៀន​ដែល​បាន​​ប្រព្រឹត្ត​នៅ​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំងប្រី​យ៍ ស្រុក​អន្លង់​​វែង ​កាលពី​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ២០១៥ ​ដែល​បាន​រត់គេច​ខ្លួន ​។

ជន​ត្រូវ​ចោទ​ទី​១-​ឈ្មោះ​ លេ​ទ្រី ធូរ​កុក​ ហៅ​អ៊ុ​ក ​ភេទ​ស្រី​ អាយុ​៦០​ឆ្នាំ​ ជនជាតិ​វៀតណាម ចាប់ខ្លួន​តាម​ដីកា​បង្គាប់​លេខ​០៣៧​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ​ធ្នូ​ ២០១៥ ជន​ត្រូវ​ចោទ​ទី​២-​ឈ្មោះ​​សឹង  ​ស៊ីថា​ ហៅ​ឡុ​ង ​ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ​ ជនជាតិ​វៀតណាម ចាប់ខ្លួន​តាម​ដីកាបង្គាប់លេខ​០៣​ត​ព្រ​/១៥​ខែធ្នូ​ ២០១៥​ ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​២២ ​ធ្នូ​ ២០១៥​ ។

លោក​វរសេនីយ៍ទោ​ ងួ​ន ទ្ធី​រិ​ទ្ធ ​មេបញ្ជាការ​ប៉េ​អឹម​ ​ស្រុក​អន្លង់​វែង ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម​ទាំង​២នាក់​​នេះ គឺ​យោង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​០៣៧​ ​និង​លេខ​០៣៦​ របស់​លោក ​គួ​ន ច​ន្ថា ​ចៅក្រម​ស៊ើប​សួរនៃ​សាលាដំបូង​ខេត្តឧត្តរមានជ័យ​ ដោយ​ចោទប្រកាន់​ពី​បទ​ជួញដូរ​សារធាតុ​ញៀន​កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០១៥ ​កន្លង​មក​ ជន​រូប​នេះ​បាន​រត់គេច​ខ្លួន​ ។

លោក​បាន​បន្ត​ថា បន្ទាប់​ពី​ជន​ត្រូវ​ចោទ​បាន​វិល​ត្រឡប់​មក​វិញ ​លោក​បាន​ចាត់​​កម្លាំង​ប៉េ​អឹម​ស្រុក ​ចុះ​​ឃាត់ខ្លួន​ស្ត្រី​វ័​យ​ចំណាស់​ម្នាក់​ឈ្មោះ ​លេ​ទ្រី​ ធូរ​កុក​ ហៅ​អ៊ុ​ក ​អាយុ​៦០​ឆ្នាំ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២១​ ធ្នូ​ ២០១៥ ​និង​​ម្នាក់​ទៀត​ឈ្មោះ​ សឹង ស៊ីថា​ ហៅ​ឡុ​ង ​ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ​ កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​២២ ​ធ្នូ​ ២០១៥ ​។

លោក​បាន​បញ្ជា​ក់ថា ជនជាតិ​វៀតណាម​ទាំង​២​នាក់​ខាង​លើ​ បន្ទាប់​ពី​​សាកសួរ​ ជន​ត្រូវ​ចោទបាន​ឆ្លើយ​សារភាព​ថា​ ខ្លួន​បាន​ប្រព្រឹត្ត​ប្រាកដមែន​ យោង​តាម​ចម្លើយ​​និង​យោង​តាម​ដីកា​បង្គាប់ លោក​បាន​កសាង​សំណុំរឿង​​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ ​ដើម្បី​ចាត់ការ​តាមនីតិ​វិធី​ ៕​​