វេលាថ្ងៃត្រង់នេះ​ សមត្ថកិច្ចខេត្តព្រះសីហនុ​ចាប់ខ្លួនមុខ​សញ្ញាប្លន់និង​កាច់កម៉ូតូ៣នាក់

ខេត្តព្រះសីហនុ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា ​មុខសញ្ញាចោរប្លន់និង​កាច់ក.ម៉ូតូចំនួន៣នាក់ ​បានត្រូវកងកម្លំាង​ប៉ុស្តិ៍រដ្ឋបាល​សហការជាមួយការិយាល័យ​កណ្តាលព្រហ្មទណ្ឌខេត្តព្រះសីហនុ ​ធ្វើការឃាត់ខាប់ខ្លួន​ នៅវេលាម៉ោងប្រមាណ​១១ថ្ងៃត្រង់ថ្ងៃទី២២ ​ធ្នូ ២០១៥ ​ក្នុងចំការអាកាស្យា ស្ថិតក្នុង​ភូមិ១ សង្កាត់១ ​ក្រុងព្រះសីហនុ ។

សេចក្តីរាយការណ៍បានបន្តថា ​នៅរសៀលនេះ​ សមត្ថកិច្ចជំនាញ​ពាក់ព័ន្ឋកំពុងតាមប្រមាញ់​បក្ខពួក២ទៅ៣នាក់ទៀត ។

ព័ត៌មានលម្អិតនឹង​មានផ្សាយជូននៅលើសារព័ត៌មាន​កោះសន្តិភាព ៕