លោក​ឧកញ៉ា សៀង ណាំ ប្រគល់​សិទ្ធិ វិនិយោគ តំបន់​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម ភ្នំ​គូលែន ជូន​ក្រសួងបរិស្ថាន​

ភ្នំពេញ: តំបន់​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម ភ្នំ​គូលែន​ត្រូវបាន​ក្រុមហ៊ុន​នគរ​គោកធ្លករ​បស់ លោក​ឧកញ៉ា សៀង ណាំ ដែល​ទទួលបាន​សិទ្ធិ វិនិយោគ សម្រេច​បញ្ចប់​ការវិនិយោគ​របស់ខ្លួន និង​ស្ម័គ្រចិត្ត​ប្រគល់ជូន​ក្រសួងបរិស្ថាន​គ្រប់គ្រង​វិញ បន្ទាប់ពី​មានការ​សម្របសម្រួល និង​ឯកភាពគ្នា​រវាង​ក្រសួងបរិស្ថាន និង​ក្រុមហ៊ុន​នគរ​គោកធ្លក​កាលពីពេល​ថ្មីៗ​នេះ​។

​ក្រសួងបរិស្ថាន​ជា​អ្នកគ្រប់គ្រង​តំបន់​ឧទ្យាន​ជាតិ​នេះហើយ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ក្នុង នោះ​មាន​អាជ្ញាធរ​អប្សរា នឹង​ទទួល​ភារកិច្ច ក្នុងការ​ពង្រឹង ការងារ​គ្រប់គ្រង អភិរក្ស​និង​អភិវឌ្ឍ​បេ​តិក​ភ័​ណ្ឌ និង​ទេសចរណ៍ រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​ន​ឡ​ភ្នំ​គូលែន​នេះ​។ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ឡើង​ចុះ​របស់​ប្រជាជន អ្នក​អភិរក្ស អ្នកស្រាវជ្រាវ និង​ភ្ញៀវទេសចរ អាជ្ញាធរ​អប្សរា​នឹងធ្វើ​ការសាង់សង់​ផ្លូវ​ចុះ​ពី​ចំណុច​ព្រះអង្គ​ធំ និង​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​នានា​។​

​នៅ​ចំពោះមុខ​នេះ ដោយ​ធ្វើ​កិច្ចសហការ​ជាមួយ​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច​ក្នុងនោះ​រួមទាំង​សាលាខេត្ត​សៀមរាប​យោធភូមិភាគ​៤ និង​អាជ្ញាធរ​មូលដ្ឋាន​ក្រសួងបរិស្ថាន​នឹង​ដឹកនាំ​គណៈកម្មការ​វាយតម្លៃ និង​ដោះស្រាយ​ការផ្ទេរ​ចុះ​ពីលើ​ភ្នំ​នូវ​កងទ័ព គ្រួសារ​កងទ័ព និង​ប្រជាជន​ទាំងអស់​ដែល​បាន​ចូលទៅ​តាំងទី​លំនៅ​លើ​ភ្នំ​ជា​លក្ខណៈ​អនាធិបតេយ្យ​នាពេល​កន្លងទៅ​។​

​សូមបញ្ជាក់ថា គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​កិច្ច​អភិរក្ស និង​អភិវឌ្ឍ​រមណីយដ្ឋាន​អង្គរ (ICC Angkor) បាន​កោតសរសើរ និង​លើកទឹកចិត្ត​ដល់​ក្រសួងបរិស្ថាន ដើម្បី​អនុវត្ត​គម្រោង ក្នុងការ​អភិវឌ្ឍ​ផែនការមេ​ក្នុងការ​គ្រប់​គ្រង់​និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ ទេសចរណ៍ ប្រកបដោយ​ចីរភាព​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម ភ្នំ​គូលែន នៅក្នុងពេល​បើក កិច្ចប្រជុំ​បច្ចេកទេស​
​លើក​ទី​២៥ និង​ប្រជុំ​ពេញអង្គ​លើក​ទី​២២​របស់ខ្លួន កាលពី​ថ្ងៃទី​០២-០៣ ខែធ្នូ​ឆ្នាំ​២០១៥ នា​សាលសន្និសីទ​អង្គរ មជ្ឈមណ្ឌល អាជ្ញាធរ​ជាតិ​អប្សរា​៕​