រថយន្តបុក​ម៉ូតូ​បុរស​ម្នាក់​ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​ផ្លូវជាតិ​លេខ​៤

កំពង់ស្ពឺ:  បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង ខ​ណះ​កំពុង​ជិះ​ម៉ូតូ​ត្រូវបាន​រថយន្ត​ម៉ាក​នីសាន់ បុក​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស​បុក​ផ្ទប់​កញ្ចក់​រថយន្ត ចំណែក​ម៉ូតូ​ចូលក្រោម​កង់​រថយន្ត​អូស​ជាង​១០០​ម៉ែត្រ​ផងដែរ​។​

 ដែល​ហេតុការណ៍​គ្រោះថ្នាក់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​នឹង​៤៥​នាទី​ព្រឹកថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ នេះ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គឺ​ឡូម៉ែត្រ​៣៥-៣៦​ភូមិ​ត្រពាំង​រកា ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។​

​ចំណែក​ជនរងគ្រោះ​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​។​រីឯ​អ្នកបើកបរ​រថយន្តបង្ក​ក៏ មិន​ត្រូវបាន​ស្គាល់​អត្ត​ញ្ញាណ​ដែរ​។

​មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា សង់​កូរ៉េ ពណ៌ក្រហម​ពាក់​ស្លាក់​លេខ​សៀមរាប​1M-1611​ជិះ​ពី​លិច​មក​កើត​លុះ​មកដល់ចំណុចកើតហេតុ​ខាងលើ​គ៏​ត្រូវ​រថយន្ត​មួយគ្រឿង​ម៉ាក់​នីសា​ន់​ពណ៌​ស​ពាក់ស្លាក់​លេខ​កំពង់ស្ពឺ​2A-3186​បើកបរ​បញ្ច្រាស់ទិស​គ្នា​បុក​យ៉ាង​ពេញទំហឹង​បណ្ដាលឲ្យ​មនុស្ស​បុក​ផ្ទប់​កញ្ចក់​រថយន្ត​បាក់ករ​ស្លាប់​ភ្លាម នៅ​នឹង​ន្លែ​ង​។​ចំណែក​ម៉ូតូចូល​ក្រោម​កង់​រថយន្ត​អូស​ជាង​១០០​ម៉ែត្រ​ផងដែរ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​វាស់វែង និង​យក​រថយន្ត​បង្ក​នឹង​ម៉ូតូ​ជនរងគ្រោះទៅ​រក្សាទុក​នៅ​អធិការ​នគ​បាល​ស្រុក​សំរោង​ទង​ដើម្បី​រងចាំ​ដោះស្រាយជា​ក្រោយ​។ ដោយឡែក​សព​ជនរងគ្រោះ​នៅ​មិនទាន់មាន​សាច់ញ្ញាតិ​មកយកទៅ​ធ្វើបុណ្យ​នៅឡើយ​ទេ ព្រោះ​មិនមាន​អ្នក​ស្គាល់​ត្រូវបាន​រថយន្ត​សាមុយរបស់​មន្ទី​ពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ យកទៅ​ដំកល់​នៅ​សាលរងចាំ​សាច់ញាតិមក​យកទៅ​ធ្វើបុណ្យ​៕R​

រថយន្តបុក​ម៉ូតូ​បុរស​ម្នាក់​ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​ផ្លូវជាតិ​លេខ​៤

រថយន្តបុក​ម៉ូតូ​បុរស​ម្នាក់​ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​ផ្លូវជាតិ​លេខ​៤