សម្តេច​ហ៊ុនសែន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ មានការ​អាណិត​ស្រលាញ់​ចំពោះ​ជនពិការ​

ភ្នំពេញ: ព្រឹក​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ​២០១៥ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​​សួរសុខទុក្ខ និង រៀបចំ​ម្ហូបអាហារ និង​ចែក​អំណោយ​ជូន​ដល់​សិស្ស​ពិការភ្នែក និង​គ​ថ្លង់ ចំនួន ៩៥៤​នាក់ លោកគ្រូ អ្នកគ្រូ និង​បុគ្គលិក​គ្រប់គ្រង​មួយចំនួនទៀត មកពី​សាលា​កុមារ​ពិការភ្នែក និង​កុមា​រគ​ថ្លង់ ភ្នំពេញ​ថ្មី សាលា​កុមារ​ពិការភ្នែក កុមារ​គ​ថ្លង់​ច្បារអំពៅ អង្គការ​កុមារ​អាស​ប៉េ​កា និង​ម​ជ្ឃ​មណ្ឌល​ផ្កាម្លិះ​។ ក្នុងឱកាស​នោះ សម្តេច​តេ​ជោ ហ៊ុនសែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​មានការ​អាណិត​ស្រលាញ់ ចំពោះ​ជនពិការ​។​

​សម្តេច​តេ​ជោ ហ៊ុនសែន បាន​លើកឡើងថា ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវមាន​ទឹកចិត្ត​អាណិត​ស្រលាញ់​ជនពិការ​។ ក្នុងនោះ សម្តេច​ក៏​លើកឡើងថា សម្តេច​បានទទួល​រង​នូវ​ការប្រមាថ ដែល​គេ​ហៅថា "​អា​ខ្វាក់​"​។ ជាការ​ប្រមាថ​មួយ​ធ្ងន់​ណាស់​។ ឥឡូវនេះ សម្តេច​បាន​ឲ្យ​អ្នក​កាន់​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច មិន​ឲ្យ​ដកចេញ​ទេ​នូវ​ការប្រមាថ​ជេរ​សម្តេច​ថា "​អា​ខ្វាក់​"​។ រួចហើយ យើង​ធ្វើ​ការអប់រំ​គេ​ត្រលប់​ទៅវិញ កុំ​ឲ្យ​ប្រើ​វា​ភាសា​នេះ​តទៅទៀត​។ បើសិនជា​ករណីនេះ ធ្លាក់​លើ​ខ្លួនឯង និង​សាច់​ញា​ត្តិ​វិញ តើ​ក្មួយ បងប្អូន​មានការ​ឈឺចាប់​ទេ​?​។​

​សម្តេច​តេ​ជោ ហ៊ុនសែន បាន​លើកឡើងថា សម្តេច​ចង់​ប្រើប្រាស់​ការអប់រំ​អ្នក​ទាំងនោះ តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក ត្រលប់​ទៅវិញ ដើម្បី​កុំ​ឲ្យ​ប្រើពាក្យ​ជេរប្រមាថ និង​មើលងាយ​ដល់​ជនពិការ​តទៅទៀត​។​

​ស្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​ជាទូទៅ សម្តេច តែងតែ​មកជួប​កុមា​រ​ទាំ​ង​អស់​នៅទីនេះ ២ ដង ក្នុង ១​ឆ្នាំ ហើយ នេះ​គឺ​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល​កម្ពុជា ជាមួយ​ដៃគូ​អភិវឌ្ឍ​អង្គការ​មិនមែន​រដ្ឋាភិបាល ក្នុងកា​គិតគូរ​ដោះស្រាយ​បញ្ហា​ពិការភាព​ និង​លើកកម្ពស់​វិស័យ​អប់រំ​កុមារ​ពិការ​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង​។​

សម្តេចបន្តថា ​រាជរដ្ឋាភិបាល ​នឹង​ខិតខំ​បន្ត​ជួយ​ដល់​អង្គការ​តាំងពី​ក្នុងការ​លើកកម្ពស់​ជីវ​ភាព​រស់នៅ​របស់​កុមារកំព្រា​ក្រីក្រ កុមារ​ពិការភ្នែក និង​កុមា​រគ​ថ្លង់​នៅ​កម្ពុជា ឱ្យ​កាន់តែ​ទទួលបាន​នូវ​ចំណេះដឹង និង​សមត្ថភាព​ជំនាញ​ក្នុងការ​ប្រក​បរបរ​ចិញ្ចឹមជីវិត​ទៅ​ថ្ងៃ​អនាគត​។​

​ទន្ទឹមនឹងនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ​ស្នើសុំ និង​អំពាវនាវ​អោយ​បណ្ដា​ទូរទស្សន៍​ទាំងអស់ បង្កើន​ការផ្សាយ​ព័ត៌មាន ដែលមាន​បញ្ចេញ សញ្ញា ភាសាគ ដើម្បីអោយ​ពួកគាត់ ទទួលបាន​ព័ត៌មាន​គ្រប់គ្រាន់​។​

​នាឱកាស​នោះ សម្ដេច តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​អញ្ជើញ​សាកសួរ​សុខទុក្ខ ដល់​កុមារ​ទាំងអស់ និង​រៀបចំ​ផ្តល់​អាហារ​មួយពេល​យ៉ាង​ឆ្ងាញ់​ពិសារ សំរាប់​ពួកគេ​ទៀតផង​៕​