ជប៉ុន​ បង្ហាញ​គម្រោង​កីឡដ្ឋាន​ថ្មី ត្រៀម​អូឡាំពិក​ឆ្នាំ​២០២០

ជប៉ុន​ បង្ហាញ​គម្រោង​កីឡដ្ឋាន​ថ្មី ត្រៀម​អូឡាំពិក​ឆ្នាំ​២០២០

​​នាយករដ្ឋមន្ត្រី​ជប៉ុន​ Shinzo Abe ​បាន​ប្រកាស​ចេញ​គម្រោង​​រចនាបថ​កីឡដ្ឋាន​​ជាតិ​ថ្មី ដែល​ត្រៀម​​ប្រកួត​ព្រឹត្តិការណ៍​ដ៏​ធំ​​នៅ​អូឡាំពិក​ ទីក្រុង​តូក្យូ​​នា​​ឆ្នាំ​២០២០។

 

ជប៉ុន​ បង្ហាញ​គម្រោង​កីឡដ្ឋាន​ថ្មី ត្រៀម​អូឡាំពិក​ឆ្នាំ​២០២០

 

​លោក​ Abe ​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា៖ “ក្រុម​ប្រឹក្សា​កីឡា​របស់​ប្រទេស​ជប៉ុន ​បាន​សម្រេច​ជ្រើស​រើស​​គម្រោង​ A ​សម្រាប់​ការ​រចនា​ម៉ូដ​របស់​កីឡដ្ឋាន​ជាតិ​ថ្មី។​ នេះ​ជា​គម្រោង​ដ៏​អស្ចារ្យ​ ដែល​ត្រូវ​នឹង​គោលការណ៍ ​ថ្ងៃ​ផុត​កំណត់ និង​​ត្រូវ​នឹង​តម្លៃ​ នៃ​គម្រោង​រៀបចំ​កីឡា​អូឡាំពិក​របស់​យើង”។

 

​​កីឡដ្ឋាន​ថ្មី​នេះ ​នឹង​ធ្វើ​ឡើង​ពី​ឈើ និង​ដែក​ថែប​ ​​ហើយ​មាន​រចនាបថ​ស្រដៀង​នឹង​ប្រាសាទ​បូរាណ​របស់​ជប៉ុន។ ចំពោះ​តម្លៃ​របស់​វា គឺ​ប្រហែល​ជា​អស់​១,២៦​លាន​ដុល្លារ និង​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​៨​ម៉ឺន​នាក់។

 

ជប៉ុន​ បង្ហាញ​គម្រោង​កីឡដ្ឋាន​ថ្មី ត្រៀម​អូឡាំពិក​ឆ្នាំ​២០២០

 

ក្រុម​ប្រឹក្សា​កីឡា​របស់​ប្រទេស​ជប៉ុន នៅ​មិន​ទាន់​សម្រេច​ដាក់​ឈ្មោះ​កីឡដ្ឋាន​ថ្មី​នេះ នៅ​ឡើយ​ទេ ប៉ុន្តែ​​នាយករដ្ឋមន្ត្រី​ជប៉ុន Abe ជឿ​ថា​​កីឡដ្ឋាន​ថ្មី​នេះ ​នឹង​ក្លាយ​ជា​កីឡដ្ឋាន​ល្អ​បំផុត​លើ​លោក​ ​ព្រោះ​វា​បង្ហាញ​ពី​រចនាបថ​បែប​ជប៉ុន និង​អាច​ផ្ដល់​ជា​កេរ្តិ៍មរតក​ ដែល​ធ្វើ​ឲ្យ​ប្រជាជន​ជប៉ុន​ជំនាន់​ក្រោយ​មាន​មោទនភាព៕

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ cnn