អ្នក​ប្រដាល់​ស្រី​ជនជាតិ​អា​មេ​រិ​ក​ស្លៀកពាក់​ជា​តួ​Storm Trooper ក្នុង​រឿង Star Wars ចូល​ទស្សនា​ខ្សែភាពយន្ត​មួ​យ​នេះ

នាង​រ៉ុ​ន​ដា រ៉ាវ​ស៊ី អ្នក​ប្រដាល់​ស្រី​ដ៏​ល្បី​មក​ពី​រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក បាន​បង្ហាញខ្លួន​ជា​ថ្មី​ដោយ​ស្លៀកពាក់​ឈុត «Storm trooper» ជា​ឈុត​សម្លៀក​បំពាក់​របស់​តួ​សម្ដែង​ក្នុង​ខ្សែភាពយន្ត​ភាគ​រឿង Star  Wars ពេល​នាំ​មិត្តភក្តិ​ទៅ​ទស្សនា​ខ្សែភាពយន្ត​ភាគ​នេះ​បន្ត ដែល​មាន​បញ្ចាំង​តាម​រោង​ភាពយន្ត​នានា​នៅ​លើ​ពិភពលោក ។

Star Wars ភាគ​ថ្មី​គឺ​រឿង The Force Awakens កំពុង​ដាក់​បញ្ចាំង​ក្នុង​ពេល​បច្ចុប្បន្ន​រក​ចំណូល​បាន​ច្រើន​សន្ធឹកសន្ធាប់ ។ ដើម្បី​ឱ្យ​ស៊ីចង្វាក់​ជាមួយ​ខ្សែ  ភាពយន្ត​ខាងលើ នាង​រ៉ុ​ន​ដា រ៉ាវ​ស៊ី បាន​តែងខ្លួន​ដោយ​ស្លៀកពាក់​ឈុត Storm Trooper រួម​ជាមួយ​មិត្តភក្តិ​២​នាក់​ទៀត​ដែល​ស្លៀកពាក់​ជា​តួអង្គ​បូ​បា ហ្វេ​ត និង​ដា​ត ម៉​ល ទៅ​អង្គុយ​ទស្សនា​រួម​គ្នា ៕