ក្លិប Bayern Munich បន្ត​កុងត្រា​ដល់​កីឡាករ​ល្បី​ជា​ច្រើន​រូប​ក្នុង​រយៈពេល​យូរ

Bayern Munich ជា​កំពូល​ក្លិប​ក្នុង​ក្របខ័ណ្ឌ Bundesliga អា​ល្លឺ​ម៉​ង់ បាន​ប្រកាស​បន្ត​កុងត្រា​ថ្មី​ដល់​បណ្ដា​កីឡាករ​ល្បី​ៗ​ជា​ច្រើន​រូប​។ ក្រៅពី​ខ្សែប្រយុទ្ធ​ឆ្នើម​ថូ​ម៉ាស់ មុ​ល​ល័​រ ដែល​កិច្ចសន្យា​ចាស់​បញ្ចប់​នៅ​ឆ្នាំ​២០១៩ បាន​បន្ត​រហូត​ដល់​ឆ្នាំ​២០២១ ក៏​មាន​កីឡាករ​៣​រូប​ទៀត​គឺ ហ្សា​វៀ ម៉ា​ទី​នេស​, ជឺ​រ៉ូ​ម បូ​តេ​ង និង​ហ្សា​ប៊ី អា​ឡុ​ន​សូ ខ្សែបម្រើ​វ័យ​ចំណាស់​អាយុ​៣៤​ឆ្នាំ បាន​បន្ត​កុងត្រា​រយៈពេល​១​ឆ្នាំ​ទៀត ។

សម្រាប់​កុងត្រា​ខាងលើ​ធ្វើ​ឱ្យ​លោក​ខាល​ហែ​ន រុម​មេ​នី​កកេ ប្រធាន​ក្លិប Bayern Munich ត្រេកអរ​ដោយសារ​កីឡាករ​ល្បី​ៗ​ជា​ច្រើន​រូប​ស្ថិត​ក្នុង​ក្លិប​រយៈពេល​យូរ ៕